ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ខ្លួនកូនប្រុសមន្ត្រីធំម្នាក់យករូបអាក្រាតកាយក្មេងស្រីទៅគំរាមដើម្បីបានរួមភេទ

ចែករំលែក៖

ភ្នំពេញៈ កាលពីល្ងាច ថ្ងៃ ព្រហស្បតិ៍ ១៤ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ កក្កដា ឆ្នាំ២០១៨ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមតុលាការបានសម្រេចចោទប្រកាន់យុវសិស្សម្នាក់ ពីបទរួមភេទជាមួយអនីតិជនអាយុតិចជាង១៥ឆ្នាំ និងបទចែកចាយរូបភាពអាសអាភាស និងគំរាមរំលោភសេពសន្ថវៈ ។

ជនជាប់ចោទឈ្មោះ ប៉ុន សុខពិសិដ្ឋ អាយុ១៦ឆ្នាំ ជាសិស្សរៀននៅសាលាអន្តរទ្វីបអាមេរិកកាំង ថ្នាក់ទី១១ EP ស្នាក់នៅផ្ទះលេខ៦៩៩G២ ផ្លូវលេខ១២៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ចំណែកក្មេងស្រីរងគ្រោះមានអាយុ១៤ឆ្នាំ ជាសិស្សរៀននៅសាលាឯកជនជាមួយនិងជនជាប់ចោទដែរ ។

ប្រភពពីមន្រី្តសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទនេះ ត្រូវបានអាណាព្យាបាលក្មេងស្រីរងគ្រោះនាំខ្លួនឲ្យសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ កាលពី ថ្ងៃទី២៣ កក្កដា បន្ទាប់ពីមានការចែកចាយរូបភាពអាក្រាតកាយរបស់ក្មេងស្រីរងគ្រោះតាមបណ្តាញសង្គមហ្វេសប៊ុកនិងគំរាមកំហែងផងដែរ ។ ដូច្នេះនៅថ្ងៃទី ២៧ កក្កដា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរនឹងសម្រេចអំពីជោគវាសនារបស់ជនជាប់ចោទ។

ពាក់ព័ន្ធការចោទប្រកាន់យុវជនខាងលើនេះ ត្រូវបាន ប្រភពព័ត៌មានពីក្រុមគ្រួសារកេក្មេងស្រីរងគ្រោះបានឱ្យដឹងថា យុវជនឈ្មោះ ប៉ុន សុខពិសិដ្ឋ បានស្គាល់សិស្សស្រីម្នាក់ ដែលរៀនសាលាជាមួយគ្នា តាំងពីខែតុលា ឆ្នាំ២០១៧ ពួកគេបានចាត់ទុកគ្នាជាសង្សារ និងបានដើរលេងជាមួយគ្នាញឹកញាប់។ រហូតដល់ខែមីនា ឆ្នាំ ២០១៨ ជនសង្ស័យបានបបួលមិត្តស្រីទៅមើលកុនរោងខ្នាតតូចឈ្មោះមូវីអេនឈីល នៅជិតផ្សារ៧មករា ខណ្ឌទួលគោក ។ នៅក្នុងរោងកុនតូចចង្អៀតមួយនោះ មានសភាពងងឹតឈឹង និងស្ងាត់ស្ងៀមទៀតផង ឆ្លៀតតឱកាសល្អយុវជនឈ្មោះ ប៉ុន សុខពិសិដ្ឋ និងក្មេងស្រីរងគ្រោះបានបបួលគ្នារួមភេទលេងៗទៅយកបទពិសោធ រួមគ្នាទាន់ខ្លួននៅក្មេង ។

បន្ទាប់ពីបទពិសោធលើកទី១បានជោគជ័យហើយ ពួកគេក៏តែងតែបបួលគ្នាទៅសាងភាពផ្អែមល្ហែមខុសច្បាប់នេះជាបន្តបន្ទាប់អាចរាប់ថា ជារឿងសាមញ្ញទៅហើយ។ លុះក្រោយមកខាងស្រីដូចជាដឹងខ្លួនខុស ក៏បានប្រកែក និងខាងប្រុសមិនទៅរួមភេទទៀត ធ្វើឲ្យភាគីខាងប្រុសមិនអស់អាល័យពីរបស់ឆ្ងាញ់ ក៏សុំឲ្យសង្សារជាទីស្រឡាញ់ ថតរូបអាក្រាតកាយផ្ញើមកឲ្យគេបានមើលផង បើមិនដូច្នោះទេ គេពិតជាដេកមិនលក់បក់មិនល្ហើយឡើយ។ ពេលនោះនារីជាសង្សារក៏បានយល់ព្រមថតរូបខ្លួនឯងអាក្រាតកាយ ហើយផ្ញើមកឲ្យសង្សារមើលកម្សាន្តភ្នែកតាមសំណូមពរ ។

ក្រោយពីបានរូបថតអាក្រាតដល់ដៃហើយ ជនកំហូចនេះចេះតែអន្ទងណាត់ជួប និងនាំគ្នា រួមភេទជាបន្តបន្ទាប់។ តែក្រោយមកដោយនាងគិតថា ទង្វើនេះពិតជាការចាញ់បោកប្រុសព្រាន នាងក៏ឈប់ធ្វើតាមអ្វីដែលជនកំហូចបបួល។ ពេលនោះជនកំហូចចាប់ផ្ដើមគំរាមកំហែងយករូបអាក្រាតរបស់ក្មេងស្រីរងគ្រោះទៅចែកចាយឲ្យគេឯងបានឃើញ ហើយរូបកាយអាក្រាតនោះក៏ត្រូវជននេះយកទៅចែកចាយពីមួយទៅមួយទើបអាណាព្យាបាលក្មេងស្រីរងគ្រោះប្ដឹងអោយសមត្ថកិច្ចចាប់ខ្លួនជនកំហូចនេះតែម្ដង ។

ទោះយ៉ាងណា ពេលបញ្ជូនជនសង្ស័យមកតុលាការគេខិតខំលាក់លៀមរឿងនេះខ្លាំងណាស់ខ្លាចបែកការណ៍ដល់អ្នកកាសែត ព្រោះខ្លាចអាម៉ាស់ដោយសារពូជពង្សវង្សត្រកូលជនជាប់ចោទជាមន្ត្រីអន្ទ្រើសសម្បូរមាសប្រាក់ លុយ កាក់ ៕ ប្រាថ្នា


ចែករំលែក៖