ព័ត៌មានទាន់ហេតុការណ៍៖

ក្បួនដង្ហែយុទ្ធនាការឃោសនារកសម្លេងឆ្នោតគណបក្សខណ្ឌព្រែកព្នៅនៅថ្ងៃចុងបញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ខណ្ឌព្រែកព្នៅ ចូលរួមមេទ្ទីង និងដង្ហែក្បួនឃោសនារកសម្លេងឆ្នោតថ្នាក់រាជធានីភ្នំពេញសម្រាប់ថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាមកពីសង្កាត់ទាំង៥ ក្នុងខណ្ឌព្រែកព្នៅប្រមាណ១ម៉ឺន២ពាន់នាក់ ដឹកនាំដោយលោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ លោក ម៉ៅ បូរ៉ា អនុប្រធានប្រចាំការព្រឹកថ្ងៃទី២៧ ខែកក្កដានេះបានចូលរួមក្នុងមេទ្ទីងបិទយុទ្ធនាការឃោសនា បោះឆ្នោត នៅកោះពេជ្រ ដែលមានសមាជិក សមាជិកាក្នុងរាជធានីភ្នំពេញ ប្រមាណ១៥ម៉ឺននាក់ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ។

បន្ទាប់ពីមីទ្ទីងបានបញ្ចប់សម្ដេចប្រធានគណបក្សបានដឹកនាំក្បួនដោយថ្មើរជើងចេញដំណើរពីកោះពេជ្រដើម្បីស្វាគមន៍ និងថ្លែងអំណរគុណដល់សមាជិកសមាជិកការដែលបានមកចូលរួមគាំទ្រយ៉ាងច្រើនកុះករ ។ បន្ទាប់មក ក្បួនដង្ហែសមាជិកសមាជិកាខណ្ឌព្រែកព្នៅបានធ្វើដំណើរទៅកាន់ មូលដ្ឋានរបស់ ខ្លួន វិញ និងបានបន្ដដង្ហែតាមដងផ្លូវសំខាន់ៗ ក្នុងមូលដ្ឋាន និងបានផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងអណត្តិទី៦នេះដែលមានក្លឹមសារជាច្រើនរួមមានគោរព និងការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាការពាររបបរាជានិយម និងរាល់សមិទ្ធផលរបស់ជាតិឱ្យបានគង់វង្សស្ថិតស្ថិរជានិរន្តរ៍លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស ។

ការពារឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាពយ៉ាយរឹងមាំប្រឆាំងដាច់ខាតការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។ កសាងព្រះរាជាណាចក្រកម្ពុជាជារដ្ឋដ៏រឹងមាំ និងជឿលឿនដោយផ្អែកលើច្បាប់ ធានា ការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូប ពលរដ្ឋម្នាក់ៗមានសិទ្ធិពេញលេញ និងមានភារកិច្ចចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិ ។

បន្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លា និងកាន់តែមានមូលដ្ឋានរឹងមាំដែលធានាឱ្យប្រជាជនមានជីវភាពរស់នៅយ៉ាងសមរម្យថ្លៃថ្នូរដោយចាកផុតពីភាពក្រីក្រ,ពីគ្រោះអវិជ្ជា,ពីជំងឺតម្កាត់នានា, ពីការកេងប្រវ័ញ្ច និងអំពើហិង្សាគ្រប់រូបភាព ។ ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជាជាមួយគ្រប់ប្រទេស និងអង្គការអន្តរជាតិនានា ដើម្បីជំរុញការអភិវឌ្ឍប្រទេស និងបង្កើនការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងបុព្វហេតុសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក ។

ក្នុងឱកាសនោះ លោក សុខ សម្បត្តិប្រធានគណបក្សខណ្ឌបានអំពាវនាវដល់សមាជិកសមាជិកា និងប្រជាពលរដ្ឋនៅ ក្នុងខណ្ឌព្រែកព្នៅ ក៏ដូចជានៅក្នុងប្រទេសទាំងមូល ដែលមានឈ្មោះក្នុង បញ្ជីបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ ព្រោះបើតាមប្រសាសន៍សម្ដេចប្រធានគណបក្សបានបញ្ជាក់ថាអ្នកដែលមិនទៅបោះឆ្នោតគឺជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យ ៕ ចានធឿន


ចែករំលែក៖