ព័ត៌មានទាន់ហេតុការណ៍៖

លោក គន់ គីម តំណាងរាស្រ្ដខេត្តឧត្ដរមានជ័យដឹកនាំសមាជិកគណបក្សរកសំឡេងគាំទ្រ ថ្ងៃបិទយុទ្ធនាការឃោសនា

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ លោក គន់ គីម តំណាងរាស្រ្ដមណ្ឌលខេត្តឧត្ដរមានជ័យ នៅថ្ងៃសុក្រ ១៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ដែលជាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ លោកបានដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាង៧ពាន់នាក់ មកពី ឃុំ ចំនួន ប្រាំនៅ ទូទាំងស្រុកអន្លង់វែង ។

លោក គន់ គីម និងសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជាប្រមាណជាង៧ពាន់នាក់ នៅទូទាំងស្រុកអន្លង់វែង បានដង្ហែក្បូនឃោសនា រកអ្នកគាំទ្រសំឡេងឆ្នោតនៅតាមភូមិ ឃុំនានានៅក្នុងស្រុកអន្លង់វែង ដោយធ្វើដំណើរថ្មើរជើងផង ម៉ូតូ និងរថយន្ដ នៅតាមបណ្ដោយផ្លូវជាតិលេខ១៦៤ និងផ្លូវជាតិលេខ៦៧B ។

ការដង្ហែក្បូនឃោសនាបោះឆ្នោត នៅថ្ងៃបិទយុទ្ធនាការឃោសនា របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដែលមានសមាជិសមាជិការ ចូលរួមគាំទ្រ ដ៍ច្រើនលើសលប់ ដែលជាក្ដីសង្ឃឹមយ៉ាងមុតមាំ នឹងមានជ័យជំនះនៅថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឆាប់ខាងមុខនេះ ៕ ប៉ែន នួន


ចែករំលែក៖