ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងបើករថយន្តបុករុឺម៉កម៉ូតូពីក្រោយធ្លាក់ទឹកប្រឡាយ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តម៉ាកព្រុសមួយគ្រឿង សង្ស័យម្ចាស់ស្រវឹងបើកបុក រុឺម៉កម៉ូតូដឹកកេសសត្វក្រួច មួយគ្រឿងពីក្រោយ បណ្តាលឲ្យ ធ្លាក់ត្រាំប្រឡាយទឹកស្អុយ ចំណែករថយន្តបង្កបន្តទៅបុកលូជាប់ទៅមុខលែងរួច ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃសុក្រ ១៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវជាតិលេខ៤ ច្រកចូលបុរីសែននមោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញ ជនរងគ្រោះ បើករុឺម៉កម៉ូតូដឹកក្រួច ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែ រថយន្តបង្ក ម៉ាក តូយ៉ូតា ព្រុស ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0103 បើកបរដោយបុរសម្នាក់ រួមដំពើរជាមួយនារីជាសង្សារម្នាក់ទៀត ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ព្យាយាមវ៉ាជែងរថយន្តផ្សេង ពីខាងស្តាំ ហើយជ្រុលទៅបុកពីក្រោយ កន្ទុយរុឺម៉កម៉ូតូ រុញទម្លាក់ប្រឡាយទឹកស្អុយ ក្រួចចំនួន៥កេស ត្រាំទឹកស្អុយដែរ រថយន្តបន្តហោះទៅបុកផ្ទប់នឹងខឿនមាត់លូ កល់ជាប់ទៅមុខលែងរួច ។

ក្រោយកើតហេតុ ភាគីខាងរថយន្តព្យាយាម សម្របសម្រួលជាមួយភាគីរងគ្រោះ នៅកន្លែងកើតហេតុ ចេញសងចំនួន៤០០ដុល្លារ តែជនរងគ្រោះមិនព្រម ជិះម៉ូតូឌុបទៅគ្លីនិកសិន ហើយត្រូវបាន ភាគីខាងរថយន្ត ទាំង២នាក់ ទៅតាមសម្រសម្រួលដល់គ្លីនិក នៅតែមិនត្រូវគ្នា ដោយភាគីរងគ្រោះ ទាមទារថ្លៃ ព្យាបាលរបួស និងខូចខាតសម្ភារៈសរុបចំនួន១២០០ដុល្លារ តវ៉ាជជែក សម្រួលគ្នានៅមន្ទីរពេទ្យ ជាលទ្ធផល ត្រូវរ៉ូវគ្នា ចំនួន៤៥០ដុល្លារ ជាការបញ្ចប់រឿង ដោយមិនចាំបាច់ឲ្យប៉ូលិសជំនាញអូសរថយន្ត ទៅរក្សាទុកឡើយ ៕ សុខាសែនជ័យ


ចែករំលែក៖