ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបើកបុកគ្នាបណ្តាលឲ្យរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តចំនួនពីរគ្រឿងបានបើកក្នុងល្បឿនលឿន ហើយបានជ្រុលចង្កូតបុកគ្នាពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធន: ភីធីធី តាមបណ្តោផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តមួយគ្រឿងទៀត ម៉ាក CRV ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ កណ្តាល 1A-0913 ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ក្នុង ទិសដៅពីជើងទៅត្បូង ក្នុងល្បឿយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុករថយន្តមួយគ្រឿង ម៉ាក HONDA FIT ពណ៌ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0834 បានធ្វើដំណើរតាមបណ្តោផ្លូវ២០០៤ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចគ្នា ចំពីមុខពេញទំហឹង បណ្តាលរថយន្តទាំងពីរ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះវាស់វែង ដោយបានយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖