ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរស៣នាក់ បានរងរបួសធ្ងន់ស្រាល ដោយករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបើកមិនប្រកាន់ស្តាំ ទៅបុកម៉ូតូភាគីម្ខាងទៀត នៅផ្លូវបំបែកជាបួន កាលពីថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោង ៦ និង២០នាទី ល្ងាច ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ។
សមត្ថកិច្ចនគរបាលបានឲ្យកាសែតនគរវត្តដឹងថា ម៉ូតូបង្កហេតុម៉ាក ហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FS ៧៤០៦ បើកបរដោយឈ្មោះ អ៊ុក សុីវ៉ែន ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ជាឫស្សី ឃុំ កំពង់ចំឡង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង និងអ្នករួមដំណើរម្នាក់ឈ្មោះ អ៊ុក សិវណ្ណ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិជាឫស្សី ឃុំ កំពង់ចំឡង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង ។
ចំណែកភាគីម្ខាងទៀតម៉ាក យ៉ាម៉ាហា ពណ៌ ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ពត ទុតិយាសាធ ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិ គយត្របែក សង្កាត់ គយត្របែក ក្រុង ស្វាយរៀង ។
សមត្ថកិច្ចបញ្ជាក់ទៀតថា នៅមុនពេលកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FS ៧៤០៦ដោយធ្វើដំណើរពីកើតទៅលិច មិន្រកាន់ស្ដាំលុះដ់ផ្លូវបំបែកជាបួនស្រាប់តែទៅបុក និងម៉ូតូម៉ាក យ៉ាម៉ាហា ពណ៌ ស គ្មានស្លាកលេខ យ៉ាងពេញទំហឹងលាន់ដូចរន្ទះបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចដឹកមកព្យាបាលនៅមន្ទីរពេទ្យ ខេត្តស្វាយរៀង ព្រមទាំងវាស់វែង និងអូសយកមធ្យោបាយម៉ូតូទាំង២គ្រឿង រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន