ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ផឹកភេសជ្ជៈទឹកដូងឈ្លក់ស្ទះបំពង់កស្លាប់ដឹកទៅមន្ទីរពេទ្យមិនទាន់

ចែករំលែក៖

ខេត្ត​មណ្ឌល​គិរី ៖ ស្ទើរមិនគួរឲ្យជឿដែលស្រ្តីម្នាក់បា​ន​ផឹ​ក​ភេសជ្ជៈទឹ​ក​​ដូងផ្សើមបំពង់កគ្រាន់មានកម្លាំង តែចៃ​ដ​ន្យស្រាប់តែ ឈ្ល​ក់​​ស្ទះ​បំព​ង់​ខ្យល់ ប​ណ្តាល​​ឱ្យ​​ស្លាប់ យ៉ាង​​អា​ណោច​អា​ធ័មភ្លាមដោយក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យមិនទាន់។

ករណីនេះបង្កកា​រ​ភ្ញាក់​​ផ្អើល កាល​ពី​វេ​លា​ម៉ោ​ង ១​និង​១៥ ​នា​ទីរសៀល ថ្ងៃ​ទី​២៦ ខែ​​កក្កដា ឆ្នាំ​​២០១៨ នៅ​​ចំណុច​ ចំការ​​ឯ​កឧត្តមណយ ស្រូន ស្ថិត​នៅ ភូមិ​ពូ​តាំង សង្កាត់​រមនា ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌល​គិរី ។

សមត្ថកិច្ចនគរបាលក្រុងសែនមនោរម្យ បាន​ឲ្យ​ដឹងថា សព​ឈ្មោះ ដឺ សុភឿន ភេទស្រី អាយុ ៥៩ ឆ្នាំ ត្រូវ​ជា​ប្រពន្ធ​របស់ លោក ណយ ស្រូន ប្រធានមន្ទីរ ការងារនិងបណ្តុះបណ្តាល​វិជ្ជាជីវៈខេត្តមណ្ឌលគិរី ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុង​ដំណើរទាំង​គ្រួសារ ទៅ​លេង​ចម្ការ នៅចំណុចខាងលើហើយពួកគាត់​បាននាំគ្នា​ធ្វើ​ពលកម្ម កាប់​ព្រៃ ជម្រះស្មៅ។ ក្រោយមក ដោយ​មានការហត់នឿយ ក៏នាំគ្នា​សម្រាក ហើយពេលនោះជនរងគ្រោះអស់កម្លាំងពេកក៏​បាន​ផឹកភេសជ្ជៈ ទឹក​ដូងកំប៉ុង ជា​មួយ​ប្តី និង​កូន ស្រាប់តែ​ឈ្លក់ ទឹក​ដូង ហើយ​ស្ទះបំពង់ខ្យល់ធ្វើឲ្យ ប្តី​និង​កូននាំគ្នា ជួយ​សង្គ្រោះ ហើយ​ក៏​សន្លប់ រួច​ដឹក​យកមក ពេទ្យ​បង្អែក​ខេត្ត តែ​ជួយ​មិន​ទាន់ ក៏​បាន​ស្លាប់បាត់​បង់​ជីវិតតែម្តងទៅ ធ្វើឲ្យស្វាមីនិងកូនៗទ្រហោរយំសោកសង្រេង ក្រៃលែង ៕ សហការី


ចែករំលែក៖