ខេត្តបន្ទាយមានជ័យ ៖ មានបាតុភូត ធម្មជាតិមួយកើតឡើងដោយរន្ទះបាញ់ចំ ក្បាលនាគលើដំបូលផ្សារសិរីសោភ័ណ គ្រាដែលកំពុងមានភ្លៀងរលឹមបណ្តាលឲ្យ ជ្រុះថ្មពីលើដំបូលជាច្រើនដុំមកដល់ក្រោម តែគ្មានអ្នករងគ្រោះឡើយ។
បាតុភូតធម្មជាតិដោយរន្ទះបាញ់ចំក្បាល នាគលើដំបូលផ្សារសិរីសោភ័ណនេះបានកើត ឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតភូមិបី សង្កាត់ព្រះពន្លា ក្រុង សិរីសោភ័ណ ។
ក្រុមអាជីវករម្នាក់បាននិយាយថា នៅ ពេលមានភ្លៀងរលឹមស្រិចៗពេលដែលគាត់ កំពុងលក់ដូរក្នុងផ្សារសិរីសោភ័ណផ្នែកខាង កើតស្រាប់តែមានផ្លេកបន្ទោរព្រាកៗ ហើយ ក៏លាន់ស្នូររន្ទះបាញ់លាន់សូរស្ទើរតែបែក ក្រដាសត្រចៀកធ្វើឲ្យម្នាក់ៗភ័យព្រលឹង នៅចុងសក់។ លុះពេលនាំគ្នាចេញមកក្រៅ ផ្សារស្រាប់តែឃើញមានកម្ទេចថ្មស៊ីម៉ងត៍ ជ្រុះពីលើដំបូលប៉ុនៗមេដៃ និងមេជើង ហើយពេលក្រឡេកមើលលើដំបូលផ្សារ សិរីសោភ័ណឃើញរូបក្បាលនាគបែក មួយជ្រុងទើបដឹងថារន្ទះបាញ់ផ្តាច់ក្បាល នាគនេះតែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថា រន្ទះ បាញ់ដំបូលផ្សារសិរីសោភ័ណនេះមិន បណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ គ្រាន់តែធ្វើឲ្យហឹងត្រចៀកអ្នកលក់ដូរក្នុង ផ្សារនិងខូចខាតប្រព័ន្ធអេឡិចទ្រនិក និង កាមេរ៉ាសុវត្ថិភាពជុំវិញផ្សារប៉ុណ្ណោះ៕ សហការី