ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដីបុកហើយកិនម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងជិះម៉ូតូហើយត្រូវរថយន្តបែនដឹកដី បើកបុកកិនជាប់ម៉ូតូពីក្រោមរថយន្តអូសប្រហែល២០ម៉ែត្រ។

ហេតុការខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃសុក្រ ១៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវលំ ខាងត្បូងវត្តភ្នៀត ក្នុងភូមិស្នោកើត សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើមាន ឈ្មោះ ជឿន សុីណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ ត្នោតខ្ពស់ សង្កាត់ ពន្សាំង ខណ្ឌព្រែកព្នៅ ។

តាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាកHonda Dream សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-6147 ក្នុងគោលបំណង់ទៅយកប្រពន្ធចេញពីធ្វើការរោងចក្រ ធ្វើដំណើរតាមផ្លូវលំខាងលើពីជើងទៅត្បូង លុះដល់ចំណុចខាងលើ ស្ថានភាពផ្លូវតូចចង្អៀត ត្រូវបានរថយន្តបង្ក ម៉ាក ហុីណូ បែន កង់៦ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-8990 ធ្វើដំណើរល្បឿនលឿនផងហើយបាន បុកចំពីមុខ កិនអូសច្រើនម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមនោះ អ្នកបើកបរគេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិ ក្រុមគ្រួសារ ហៅរករថយន្តសង្គ្រោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញចុះទៅពិនិត្យ រួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ

 


ចែករំលែក៖