ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីឆាបឆេះអគារសិប្បកម្មកាត់ដេរខោរអាវមួយកន្លែងផ្អើលអស់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ អគារសិប្បកម្មកាត់ដេរមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់ក្រណាត់អស់ជាច្រើនដុំ បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ចចុះមកអន្តគមន៍ នៅវេលាម៉ោង១១យប់ ថ្ងៃសុក្រ ១៥កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុច ខាងក្រោយផ្សារ ត្រពាំងថ្លឹង នៅក្នុងភូមិ ត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

អ្នកគ្រប់គ្រងសិប្បកម្មកាត់ដេរខោរអាវមានឈ្មោះ ទី ចរិយាភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធាន ។ អគារសិប្បកម្ម លេខ ៩២ និង៩៤ ផ្លូវ២៨ ទំហំ៨ម៉ែត្រ គុណនិង៣០ម៉ែត្រ ធ្វើអ៉ពីថ្មមួយជាន់ ។

តាមសម្ដីបងស្រីប្រធានសិប្បកម្មនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញផ្សែងហុយចេញពីអគារជាន់លើ ហើយក៏ មានអណ្តាតភ្លើងឆាបឆេះឡើងក៏នាំគ្នាយកទឹកចះ ដោយសាភ្លើងឆេះខ្លាំងពេក ក៏បានហៅសមត្ថកិច្ចឲ្យជួយទាក់ទងទៅឡានទឹកឲ្យមកបាញ់ទឹកពន្លត់ ។ សំណាងល្អឡានទឹកមកបាញ់ទប់ស្កាត់ទាន់ត្រឹមតែឆេះអស់ អគារជាន់លើមិនបណ្តាលឲ្យឆ្លងដល់ផ្ទះដ៏ទៃទៀត ។

ប្រភពដដែលបានបន្តទៀតថា រូបគាត់បានឲ្យពីរនាក់បងប្អូនស្រី១ និង ប្រុស១ដេកចាំក្នុងអគារនេះ ដោយមិនបានបិទប៉ារ៉ែតភ្លើង ហើយនៅម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែឆ្លងចរន្ធអគ្គិសនី ឃើញភ្លើងឆេះខាងលើជាន់ទី១ ពីរនាក់ បងប្អូន ក៏ចេញមកខាងក្រៅហៅគេហៅឯងឲ្យជួយ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមកជួយអន្តរគមន៍ក៏ទាក់ទងទៅឡានទឹកចុះមកបាញ់ទឹកពន្លត់ទាន់ពេលវេលា ។

ការខូចខាតនូវទ្រព្យសម្បត្តិ ឆេះអស់ក្រណាត់ប្រហែល ២០ដុំទៅ៣០ដុំ ការប្រើប្រាស់ឡានទឹកចំនួន១០ គ្រឿងបាញ់អស់៨ គ្រឿង រលត់ទៅវិញនៅវេលាម៉ោង១១និង៥៤នាទីយប់ នៅថ្ងៃដដែល ប្រើរយៈពេលពន្លត់( ៥៤នាទីគត់)៕ សុខាសែនជ័យ


ចែករំលែក៖