ខេត្តពោធិ៍សាត់៖ សមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលចំរើនផល ស្រាវជ្រាវឃើញថា បុរសម្នាក់មុននឹងចងកធ្វើអត្តឃាតបានទូរស័ព្ទប្រាប់ក្មួយឲ្យមីងឯងមកផ្ទះ ហើយលក់ម៉ូតូធ្វើបុណ្យឲ្យអញផង គ្មានលុយទេ ព្រោះមាសបញ្ចាំដើរសុីចាយអស់រលីងហើយ បន្ទៀប់ពីបុរសរូបនេះត្រឡប់មកពីផឹកសុីនៅខេត្តពោធិ៍សាត់មុនកើតហេតុ ។
ប្រភពពីនគរបាលប៉ុស្ដិ៍ខាងលើបន្តថា ហេតុការណ៍ចងកធ្វើអាត្តឃាតនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ និង៣៥នាទីទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចរោងក្បែរផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុង-ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបន្តទៀតថា បុរសចិត្តស្រាលចងកធ្វើអត្តឃាតឈ្មោះ ធឹម លីហេង អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុសស្រីចំនួន ៣នាក់(លែងលះ) មកបានប្រពន្ធក្រោយឈ្មោះ លឹម ចន្ធូ អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ សង្កត់កើតហេតុខាងលើ ។
ប្រភពបញ្ជាក់បន្តទៀតថា មុនកើតហេតុប៉ុន្មានថ្ងៃគេឃើញគ្រួសារគាត់មានទំនាសមួយបានកើតឡើង ខណៈគេដឹងបុរសជាប្ដី(ជនរងគ្រោះ) មិនសូវចេះជួយរកសុីប្រពន្ធ រួមទាំងយកមាសទៅបញ្ចាំដើរសុីចាយប៉ុន្មានថ្ងៃមកហើយ ថែមទាំងឌៀលប្រមាថប្រើអំពើហិង្សាលើប្រពន្ធទៀត លុះនៅយប់កើតហេតុមកសុីផឹកនៅខេត្តពោធិ៍សាត់បាត់ គ្រានោះប្រពន្ធ ក៏ទៅដេកនៅផ្ទះបងប្អូនក្បែរខាង ទំនងមកពីដើរសុីផឹកមិនឃើញប្រពន្ធនៅផ្ទះទើបមានការអាក់អន់ចិត្ត ក៏ទូរស័ព្ទប្រាប់ក្មួយឲ្យមីងឯងមកផ្ទះវិញ ហើយលក់ម៉ូតូធ្វើបុណ្យឲ្យអញផងមាស ដែលបញ្ចាំនោះចាយអស់ហើយ ក្មួយមិនចាប់អារម្មណ៍នោះឡើយ ប៉ុន្តែនៅពេលក្រោកមកទិញត្រីនៅផ្សារ ដើម្បីមកទៅលក់បន្ត ក៏ឈាងកាត់មុខផ្ទះពូ (ជនរងគ្រោះ) ពេលបញ្ចាំងភ្លើងពិល ក៏ឃើញចងកស្លាប់ពិតមែន ដោយខ្សែអង្រឹងទៅមេដំបូលរោងក្បែរផ្ទះ ក៏ឆោឡោឡើងតែម្ដង ។
ប្រភពបញ្ជាក់បន្ថែមបន្តទៀតថា បន្ទៀប់ពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានទទួលព័ត៌មាននេះ បានសហការគ្នាចុះពិនិត្យ និងស្រាវជ្រាវ ដើម្បីស្រង់យកចម្លើយជាវត្ថុតាង លទ្ធផល៖ លើខ្លួនប្រាណសាកសពគ្មានស្លាកស្នាមអ្វីគួរឲ្យសង្ស័យក្រៅពីចងកធ្វើអត្តឃាតនោះឡើយ ទើបធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៉ឹម ពិន