ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យមចំនួន ០២ គ្រឿង​ បន្ថែមទៀត កំពុងត្រូវបានមន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម រៀបចំដំឡើង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៨ នេះ ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យមចំនួន ០២ គ្រឿង​ បន្ថែមទៀត កំពុងត្រូវបានមន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម រៀបចំដំឡើង ដើម្បីជួយអន្តរាគមន៍បូមទឹករំដោះជំនន់ទឹកភ្លៀងចេញពីក្រុងស្ទឹងត្រែង ។

មកដល់ពេលនេះ ការអន្តរាគមន៍បូមទឹកភ្លៀងចេញពីក្រុងស្ទឹងត្រែង គឺប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម សរុប ចំនួន ០៣ គ្រឿង នៅលើ ០៣ ទីតាំងផ្សេងៗគ្នា ក្នុងនោះ ៖

– ទីតាំងទី ១ ស្ថិតនៅចំណុចភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ។

– ទីតាំងទី ២ ស្ថិតនៅចំណុចភូមិដំណាក់ សង្កាត់ស្ទឹងត្រែង ។

– ទីតាំងទី ៣ ស្ថិតនៅចំណុចភូមិបាចុង សង្កាត់ព្រះបាទ ។

សូមជម្រាបថា ទន្ទឹមនឹងការគម្រាមកំហែងពីទឹកជំនន់ទន្លេមេគង្គលើ តំបន់មួយចំនួនក្នុងក្រុងស្ទឹងត្រែង ក៏កំពុងរងការលិចលង់ដោយជំនន់ទឹកភ្លៀងផងដែរ ៕

 


ចែករំលែក៖