ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងបុកម៉ូតូរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ក្រុងព្រះសីហនុ៖ នៅវេលាម៉ោងជិត១រសៀលថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចំណុចមុខរោងចក្រញ៉ូវស្តារ ស្ថិតក្នុងក្រុម១៤ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយ រថយន្តមួយគ្រឿងម៉ាក ISUZU ពាក់ស្លាកលេខ ព្រះសីហនុ 2A- 8850 បើកបរដោយឈ្មោះ ជៀវ កង ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទិសដៅ ចេញពី ក្រុងព្រះសីហនុ បុកប៉ះ ម៉ូតូ ០១គ្រឿងម៉ាក Honda C-125 ពាក់ស្លាកលេខ សៀមរាប 1R-5727 មានទិសដៅស្របគ្នា អ្នកបើកបរម៉ូតូឈ្មោះ សុិន រិទ្ធី ភេទ ប្រុស អាយុ ៤៧ឆ្នាំ មុខរបរ មន្ត្រី ពន្ធនាគារ មានទីលំនៅ ក្រុម១៦ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ ត្រូវបាននាំទៅសង្គ្រោះភ្លាមៗ នៅគ្លីនិកមិត្តភាពឃ្លាំងលើ ។

រីឯវត្ថុតាង រថយន្ត~ម៉ូតូ នគរបាលចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖