ភ្នំពេញ៖ ដោយសារការភ័យខ្លាចរបស់ពលរដ្ឋ ទៅលើបុរសម្នាក់ដែលញៀនថ្នាំហួសកម្រិត និងបានដើរអុកឡុកប្រជាពលរដ្ឋក្នុងភូមិ បង្កការភ្ញាក់ផ្អើលរហូតប្តឹងសមត្ថកិច្ចឲ្យចុះឃាត់ខ្លួនយកទៅមន្ទីរសង្គមកិច្ចដើម្បីកែប្រែខ្លួនផងដែរ ។
ករណីបុរសញៀនថ្នាំខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
បុរសញៀនថ្នាំរូបនេះឈ្មោះ ស្រេង ឯករតនា ភេទប្រុស អាយុ២៨ឆ្នាំ ជាមនុស្សគៀនថ្នាំ ស្នាក់នៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ និងមានស្រុកកំណើត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
យោងតាមប្រពភពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលឃាត់ខ្លួនបុរសរូបនេះ គឺប្រជាពលរដ្ឋបានទូរស័ព្ទមករាយការណ៍ប្រាប់សមត្ថកិច្ចថា មានបុរសម្នាក់ដែលទើបតែឃើញមកស្នាក់នៅក្នុងភូមិកើតហេតុខាងលើ និងតែងតែដើរអុកឡុក បង្កភាពអសន្តិសុខ ស្រែកឡូឡា ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការភ័យខ្លាច ព្រោះនៅពេលបុរសរូបនេះបែកថ្នាំម្តងៗអាចបង្កគ្រោះថ្នាក់ជាយាថាហេតុ ទើបពលរដ្ឋប្តឹងសមត្ថកិច្ចឲ្យចុះមកត្រួតពិនិត្យនិងឃាត់ខ្លួនបញ្ជូនទៅមន្ទីរសង្គមកិច្ច ដើម្បីប្រគល់ឲ្យមណ្ឌលកែប្រែធ្វើការអប់រំបន្តទៀត ៕ សុខា សែនជ័យ