ភ្នំពេញ ៖ តាមប្រភពព័ត៌មានទទួលបានស្ថានទូតស៊ុយអែត បានចុះកិច្ចព្រមព្រៀងផ្តល់ជំនួយថវិកា ដើម្បីគាំទ្រដល់ វិទ្យាស្ថានម្ហូបអាហារ កម្ពុជា (ACAC) សម្រាប់ការបណ្តុះបណ្តាលយុវជនលើមុខវិជ្ជាចំអិនម្ហូបអាហារ និងលើក កម្ពស់វិស័យបដិសណ្ឋារកិច្ចនៅកម្ពុជា។
យោងតាមព័ត៌មានដែលចេញផ្សាយនាថ្ងៃ៣១ខែកក្កដា ឆ្នាំ ២០១៨ ដោយស្ថានទូតស៊ុយអែត បានគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់គម្រោងមានរយៈពេល៣ឆ្នាំនេះ មានទឹកប្រាក់ប្រមាណ២លានដុល្លារអាមេរិក ហើយវិទ្យាស្ថានម្ហូបអាហារកម្ពុជា នឹងផ្តល់ឲ្យវិស័យបដិសណ្ឋារកិច្ចនូវ ធនធានមនុស្សប្រកបដោយជំនាញ និងការបណ្តុះបណ្តាលត្រឹមត្រូវ តាមរយ:កម្មវិធីសិក្សាដែលមានលំដាប់ស្តង់ដារ និងប្រកបដោយ ការច្នៃប្រឌិត។
លោក Pierre Tami នាយកប្រតិបត្តិវិទ្យាស្ថានម្ហូបអាហារកម្ពុជា ត្រូវបានស្រង់សម្តីដោយសា្ថន ទូតស៊ុយអែត ដោយបាននិយាយថា“ការកើនឡើងយ៉ាងលឿននៃចំនួនយុវជនកម្ពុជា ចូលរួមក្នុងទីផ្សារការងារ កំពុងជួបប្រទះការលំបាកក្នុងការទទួល បានការងារល្អដោយសារ តែពួកគេខ្វះខាតនូវជំនាញសមស្រប ៕ សហការី