ខេត្តស្ទឹងត្រែង៖ ប្រភពព័ត៌មានពីមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងដោយសង្ខេបដូច្នេះថា៖
«គិតត្រឹមម៉ោង ៦:៣០ នាទី ព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គក្នុងខេត្តស្ទឺងត្រែង បានស្រកចុះមកនៅត្រឹមកម្ពស់ ១០,៨០ ម (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១០,៧០ ម) ។ បើប្រៀបធៀបនឹងកម្ពស់ទឹកដែលបានកើនឡើងដល់កម្រិតអតិបរមាកាលពីថ្ងៃម្សិលមិញ គឺបានស្រកចុះ ០,១៣ ម៉ែត្រ» ៕