ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកដំឡើងពន្ធ ២៥ភាគរយជាមួយនឹង២០០ពាន់លានដុល្លារទំនិញចិន

ចែករំលែក៖

រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានឡើងគម្រោង បង្កើនពន្ធនាំចូលទំនិញពីប្រទេសចិន មានតម្លៃដល់ ទៅ ២០០ពាន់លានដុល្លារ ក្នុងនោះពន្ធ ១០ភាគរយគឺត្រូវដំឡើងដល់២៥ភាគ រយ។

សកម្មភាពខាងលើអាចនឹងមានការ ផ្លាស់ប្តូរដោយសារតែពេលនេះមិនទាន់ អនុម័តជាផ្លូវការនៅឡើយ។ ការប្រកាសខាងលើធ្វើឡើងក្រោយពេលដែលអាមេ រិកនិងចិននៅតែបន្តជាប់គាំង នៅក្នុង សង្គ្រាមពាណិជ្ជកម្ម ។ សកម្មភាពខាងលើ នឹងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង ។

អាមេរិកបានអនុម័តដំឡើងពន្ធ២៥ភាគរយដល់ទំនិញចិន មានតម្លៃ៣៤ពាន់លាន ដុល្លារ ហើយភា្លមៗនោះចិនក៏បានឆ្លើយ តបដោយដំឡើងពន្ធលើអាមេរិក មានតម្លៃ៣៤ពាន់លានដុល្លារដូចគ្នា។ នៅពេលនេះការដំឡើងពន្ធលើកទីពីរមានតម្លៃ ១៦ពាន់លានដុល្លារ នឹងមានប្រសិទ្ធភាពនៅក្នុងសប្តាហ៍នេះ។

តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer កាលពីដើមខែកក្កដាបានប្រកាសថានឹងដាក់បញ្ចូលមុខទំនិញចិនបន្ថែមទៀតនៅក្នុងគម្រោងដំឡើងពន្ធ មានតម្លៃជាង ២០០ពាន់លានដុល្លារ ក្នុង នោះមានទាំងផ្លែឈើ បន្លែ អាវភ្លៀង ទូ ទឹកកក … ដែលជាតម្រូវការប្រើប្រាស់ ប្រចាំថ្ងៃ។ ការដំឡើងពន្ធនោះអាចនឹងអនុវត្តនៅក្នុងខែកញ្ញាខាងមុខ។

កន្លងមករដ្ឋាភិបាលចិនធ្លាប់បានប្រកាសថា សង្គ្រាមពាណិជ្ជកម្ម នឹងធ្វើឲ្យភាគីទាំងសងខាងទទួលរងការខាតបង់ដូចគ្នា មិនមានខាងណាមួយទទួលបានផល ប្រយោជន៍ល្អឡើយ ។ កន្លងមកថ្មីៗនេះ រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី បានអះអាងជាថ្មីឡើងវិញថា ចិននៅតែបើកចំហទ្វារចរចាដោះស្រាយ ជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដ្បិតទីក្រុងទីក្រុងប៉េកាំង មិនចង់ធ្វើសង្រ្គាមពាណិជ្ជកម្មនឹងប្រទេសណាមួយនោះទេ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទមុននេះ ជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ជែរែមី (Jeremy) លោក វ៉ាង យី បានកត់ សម្គាល់ថា ចិន និងសហរដ្ឋអាមេរិក គួរតែ ដោះស្រាយជម្លោះពាណិជ្ជកម្ម តាមរយៈក្របខ័ណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក។ បន្ថែមពីលើនេះលោក វ៉ាង ក៏បានបញ្ជាក់ ដែរថា ទីក្រុងប៉េកាំងនៅតែបើកទ្វារចំហជានិច្ចដើម្បីចរចាជាមួយសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ប្រទេសចិន និងសហរដ្ឋអាមេរិកហាក់ដូចជាបានព្យាយាមបញ្ជៀសសង្រ្គាមពាណិជ្ជកម្មកាលពីខែឧសភា ដោយទីក្រុងប៉េកាំងយល់ព្រមទិញផលិតផលកសិកម្ម និងថាមពលអាមេរិកបន្ថែម។ ប៉ុន្តែកិច្ចព្រមព្រៀងនេះបានបរាជ័យ រហូតធ្វើឱ្យភាគីទាំងពីរ ប្រកាសដំឡើង ពន្ធលើផលិតផល នាំចូលដាក់គ្នាទៅ វិញទៅមក ហើយសហរដ្ឋអាមេរិក បាន​ព្រមានដំឡើងពន្ធបន្ថែមជាង ៤៥០ពាន់ លានដុល្លារ លើផលិតផលចិន ខណៈមក ទល់ពេលនេះ ពុំទាន់មានកិច្ចចរចាជាថ្មីរវាងប្រទេសមហាអំណាចទាំងពីរឡើយ។

នៅពេលនេះដែរ ចិនបានបង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប ក្នុងនោះមានអង់គ្លេស ជាដើម ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុត របស់អាមេរិក។ ចិននិងអង់គ្លេស គ្រោង នឹងបើកកិច្ចចរចាគ្នាដើម្បីរកកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មដោយសេរី រវាង ប្រទេសទាំង២ បន្ទាប់ពីទីក្រុងឡុង ផ្តាច់ ខ្លួនចេញពីសហភាពអឺរ៉ុប។ នេះជាសេច ក្តីថ្លែង របស់ប្រមុខការទូតថ្មីនៃប្រទេសអង់គ្លេសលោក Jeremy Hunt នៅទីក្រុងប៉េ កាំងកាលពីចុងខែកក្កដាកន្លងមក។

លោក Jeremy Hunt ប្រមុខការទូតថ្មី របស់ប្រទេសអង់គ្លេស បានឡើងកាន់មុខ តំណែងនៅដើមខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីជំនួសលោក Boris Johnson អតីត រដ្ឋមន្ត្រីការបរទេសអង់គ្លេសដែលបានសុំលាលែងចេញពីមុខតំណែង ដោយហេតុ ផល ខ្វែងគំនិតគ្នា ជាមួយនឹងនាយករដ្ឋ មន្ត្រីអង់គ្លេសលោកស្រី Theresa May នៅលើយុទ្ធសាស្រ្តរបស់គាត់ពាក់ព័ន្ធពីការ ផ្តាច់ខ្លួនរបស់អង់គ្លេសចេញពីសហភាព អឺរ៉ុប។

ក្នុងដំណើរទស្សនកិច្ចនៅក្រៅតំបន់ អឺរ៉ុប ប្រមុខការទូតថ្មីរបស់អង់គ្លេស បាន កក់ទុកមុនគេដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសចិន។ នៅឱកាសសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង ជាមួយ លោក Wang yi ក្នុងថ្ងៃចន្ទកន្លងមកនេះ ប្រមុខការទូតអង់គ្លេស លោក Hunt បាន ថ្លែងថា “ប៉េកាំង បានស្នើសុំរកកិច្ចព្រម ព្រៀងមួយនៅលើការដោះដូរពាណិជ្ចកម្មដោយសេរី រវាង អង់គ្លេស នឹងចិន នៅ ខណៈដែលអង់គ្លេសត្រូវដកខ្លួនចេញពី រង្វង់សហភាពអឺរ៉ុបនៅចុងខែមីនាឆ្នាំ ២០១៩។ ប្រមុខការទូតអង់គ្លេស បាន គូសបញ្ជាក់ថា “អង់គ្លេស ក៏បានពិភាក្សា គ្នារូចរាល់ហើយដែរ នៅលើសំណើរបស់ ប្រមុខការទូតចិន ដើម្បីរក កិច្ចព្រមព្រៀងពាណិជ្ចកម្មដោយសេរីមួយរវាងប្រទេស អង់គ្លេសនឹងចិនក្រោយ ពីអង់គ្លេសផ្តាច់ ខ្លួនចេញពីសហភាពអឺរ៉ុប -នេះជាការថ្លែងបន្ថែមរបស់ប្រមុខការទូតអង់គ្លេស។

គួររំលឹកថា នាដើមឆ្នាំ ២០១៨ នេះ នៅក្នុងដំណើរទស្សនកិច្ចមួយនៅប៉េកាំង នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានរំលឹក អំពីការពន្លឿនលើកិច្ចពិភាក្សានានាដើម្បីលើករបាំងពាណិជ្ជកម្ម រវាងអង់គ្លេសនឹងចិន។ ចិននិងអង់គ្លេស ដែលធ្លាប់បានប្រកាសថា “នារយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជារយៈពេលដ៏សែនមនោរម្យនៅលើទំនាក់ទំនងរវាង ប្រទេសចិននឹងអង់គ្លេសឆ្លុះបញ្ចាំងតាម រយៈ ដំណើរទស្សកិច្ចផ្លូវរដ្ឋមួយរបស់ ប្រធានាធិបតីចិនលោក Xi Jinping នៅប្រទេស អង់គ្លេសនាឆ្នាំ ២០១៥។ នៅក្នុងឱកាសនោះ ប្រមុខរដ្ឋចិន ត្រូវបានព្រះមហាក្សត្រិយានីអង់គ្លេស Elizabeth ទី ២ទទួលជួបប្រាស្រ័យយ៉ាងឱឡារិក។

សូមបញ្ជាក់ថា ចាប់តាំងពីប្រជាជនអង់គ្លេសបោះប្រជាមតិនាខែមិថុនាឆ្នាំ២០១៦ សម្រេចចិត្តដកខ្លួនចេញពីសហភាពអឺរ៉ុប ទីក្រុងឡុង ក៏បានខិតខំបង្កើនទំនាក់ទំនងការទូតជាមួយទីក្រុងប៉េកាំងយ៉ាងមមាញឹកដើម្បីរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្ម មួយចំនួនដែលនឺងត្រូវដាក់ជំនួសលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុង Bruxelles ។ ទន្ទឹមនេះ នៅប៉េកាំង លោក Hunt ក៏បានពិភាក្សាគ្នាផងដែរ ពីបញ្ហា ប្រទេសកូរ៉េខាងជើងនិងការប្រែប្រួល អាកាសធាតុ -នេះបើយោងតាមក្រសួងការបរទេសអង់គ្លេស៕ ម៉ែវ សាធី


ចែករំលែក៖