ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​បុរស​ម្នាក់ប្រទូស្តកេរ្តិ៍ខ្មាសក្មេងស្រីអាយុ១៤ឆ្នាំមួយភ្លែត២ដង

ចែករំលែក៖

ខេត្តកណ្តាល ៖ នគរបាលស្រុពញាឮ បានឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​ប្រទូស្តកេរ្តិ៍ខ្មាស់លើ​ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ នៅវេលាម៉ោង៣ និង ៣០នាទីរសៀលថ្ងៃ អង្គារ ៤ រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ​ត្រង់ចំណុច​សហគមន៍​បុរី​កីឡា ក្នុងភូមិ​ស្រះ​ពោធិ៍ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។

នគរបាកស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ខ-ល-ណ ​មាន​អាយុ១៤ឆ្នាំ ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ហៀ​ង ចាន់​ធី ភេទ​ប្រុស អាយុ៣៥ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ ភូមិ​ស្រះ​ពោធិ៍ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល។

យោងតាមពាក្យបណ្តឹងរបស់អាណាព្យាបាល ក្មេងស្រីរងគ្រោះបានឲ្យដឹងថា មុនពេល​កើតហេតុ​នេះ ជនរងគ្រោះ​កំពុង​ដេក​ក្រោមផ្ទះ​ខ្លួន​ជាមួយ​ប្អូនប្រុសឈ្មោះ ខា ឈីត អាយុ១២ឆ្នាំ ហើយ នៅពេល​កំពុង​ដេកលក់ ស្រាប់តែ​ជនសង្ស័យមិនដឹងមកពីណា​បានចូលទៅ​ក្រោម​​ផ្ទះរួច​យកដៃ​មក​ស្ទាប​កេរ្តិ៍ខ្មាស​ក្មេងស្រីរងគ្រោះធ្វើឲ្យនាងភ្ញាក់ ងើបពីដេកមិនឃើញមានអ្វី ព្រោះជនសង្ស័យរត់ពួនក្បែរនោះ ហើយនឹកស្មានថាដៃប្អូនប្រុស របស់នាងដេកក្បែរគ្នាប៉ះ នាងក៏ប្រាសខ្លួនដេកវិញ ។ លុះបានមួយសន្ទុះជនសង្ស័យរូបនេះ បានចូលទៅជិតនាងយកដៃប្រទូស្តកេរិ៍្តខ្មាសនាងម្តងទៀត ធ្វើឲ្យនាងភ្ញាក់ដឹងខ្លួនឃើញជន​សង្ស័យកំពុងឈរនៅចុងជើងទើប​នាង​ទៅប្រាប់​ម្តាយ​និង​ពូ។

ពេលដឹងរឿងបែបនេះទើបពូ​របស់​ក្មេងស្រីរងគ្រោះ ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដែកហើយក្រោយមកកម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ចុះទៅ​កន្លែងកើតហេតុ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕ ស្អាងជ័យ


ចែករំលែក៖