ព័ត៌មានទាន់ហេតុការណ៍៖

ជ័យ សុវ៉ាត លេចមុខមាត់ខ្លាំងជាមួយតារារួមផលិតកម្ម

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ជ័យ សុវ៉ាត ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងនឹងបទចម្រៀងថ្មីៗមួយចំនួននៅផលិតកម្មសាន់ដេ ។ ក្រៅពីចេញបទចម្រៀងថ្មីល្បីកក្រើកតែប៉ុន្មានបទធ្វើឲ្យតារារូបនេះអាចលេចមុខមាត់ខ្ពស់ ជាមួយតារារាមច្បង ហើយថ្ងៃទី០២សីហានេះលោកក៏ចេញដំណើរទៅច្រៀងរាំក្នុងកម្មវិធីសប្បុរសធម៌មួយនៅប្រទេសកូរ៉េជាមួយតារាតួមដំបូលផងដែរ ។

លេចមុខមិនទាន់បានមួយឆ្នាំនៅផលិតកម្មសាន់ដេផងតារាចម្រៀងប្រុសស្រស់សង្ហារ ជ័យ សុវ៉ាត អាចក្តោបបានឱកាសទីផ្សារការងារក្នុងស្រុកយ៉ាងច្រើន ។ លោកថា គឺជាការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ខ្លួនឯងពិសេសការផ្តល់ឱកាស និងបទចម្រៀងល្អៗពី ផលិតកម្ម ហើយក៏ស្របពេលដែលទស្សនិកជនបានលើកទឹកចិត្តគាំទ្រខ្លាំងផងដែរ ។

លោកថា ថ្ងៃទី២ ខែសីហានេះ លោកនឹងតារាចម្រៀងរួមដំបូងលជាច្រើនរូបមាន លោក ខាត់ ជេម កញ្ញា សុខ ពិសី នាយចឺម និងតារាចម្រៀងប្រុសស្រីជាច្រើនទៀតនឹងចូលរួមកម្មវិធីប្រគុំតន្ត្រីបម្រើការកម្សាន្ត និងស្វែងរកថវិកាជួយដល់សកម្មភាពសប្បុរសធម៌នៅកម្ពុជាផងដែរ ។

លោកថា កម្មវិធីប្រគំតន្ត្រីនេះ ធ្វើឡើងចំនួនពីរថ្ងៃគឺថ្ងៃសៅរ៍ទី៤ នៅទីក្រុងក្វាងជូ និងថ្ងៃអាទិត្យទី ៥ សីហា នៅទីក្រុងអាន់សាន់ ដែលជាតំបន់សម្បូរដោយបងប្អូនពលករជនជាតិខ្មែរ ។

លោកថា ជាមោទនភាពមួយដែលផលិតកម្មបានផ្តល់ឱកាសសម្រាប់លោក ដែលបានបំពេញការងារសម្បុរសធម៌មួយនេះហើយលោករំពឹងថា នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ។

គួរបញ្ជាក់ផងដែរថា ជ័យ សុវ៉ាតអតីតម្ចាស់ជ័យលាភីផ្កាយរះក្នុងសួន បានបង្ហាញវមុខក្នុងផលិតកម្មសាន់ដេកាលពីចុងឆ្នាំ២០១៧ បទចម្រៀងថ្មីរបស់លោកត្រូវបានអ្នកគាំទ្រជាច្រើនចែកផ្សាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានដូចជាបទ ក្រចេះស្នេហ៍បង«បទ» ស្រលាញ់អូនមែនទែនមិនមែនលំៗ និងបទចម្រៀងដែលកំពុងទទួលបានការគាំទ្រច្រើនពីទស្សនិកជនគឺបទ កុំប៉ះសង្សារខ្ញុំ ៕ វឌ្ឍនា


ចែករំលែក៖