ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកម៉ូតូលឿនដល់ផ្លូវបំបែកជាបួនជ្រុលបុករថយន្តបណ្តាលឲ្យបាក់ដៃជើង

ចែករំលែក៖

ភ្នំពេញ៖ បើកម៉ូតូលឿនដល់ផ្លូវបែកជាបួនជ្រុលទៅបុករថយន្តដឹកត្រីធុនធំមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង៩យប់ ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៦ កែងផ្លូវលេខ៦១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1GK-8474 បើកតាមបណ្តោយផ្លូវលេខ១០៦ ក្នុងទិសដៅពីកើតមកលិច យ៉ាងលឿន ចំណែករថយន្តម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A-0707 ដឹកត្រីធុនធំមួយគ្រឿង បើកបរដោយបុរស២នាក់ក្នុងល្បឿនលឿនដូចគ្នាបើកតាមបណ្តោយផ្លូវលេខ៦១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបែកជាបួន ម៉ូតូបានជ្រុលទៅបុកបុកចំទ្វារខាងស្តាំរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសដែលជាម្ចាស់ម៉ូតូបោកផ្ទប់នឹងរថយន្តបាក់ដៃជើងរងរបួសធ្ងន់ ត្រូវរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែត ដឹកយកទៅសង្គ្រោះបន្ទាន់ ។

បន្ទាប់ពីកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុវាស់វែងយករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយទៅតាមនិតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖