ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់រវល់ឱនរើសទូរស័ព្ទងើបមកវិញបុកទ្រូងផ្លូវល្មម

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បើករថយន្តមួយគ្រឿងខណៈឱនរើសទូរស័ព្ទជ្រុះងើបមកវិញ រេចង្កូតរថយន្តទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរួញជាប់ទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងការពីម៉ោងជាង ១១យប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១៤៣ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីម្នាក់បើករថយន្តម៉ាកតូយ៉ូតាហាយឡែនឌ័រ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AG-9283 បើកតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតមកលិច ខណៈមកជិតដល់កន្លែងកើតហេតុដែលជាផ្លូវបែកជាបួនក៏មានអ្នកខលមកក៏ទាញទូរសព្ទមកទទួលតែធ្លាក់ទូរសព្ទទៅក្រោមជើងក៏ឱនរើស ងើបមកវិញបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចចេញពីជួរមួយកង់ ។ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ ផ្ទុះពោងសុវត្ថិភាពទាំង២ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយទៅតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖