ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា
«បងប្អូនធ្វើដំណើរតាមកាណូត និងតាមរថភ្លើងអត់យកប្រាក់ FREE
កាលពីម្សិលមិញថ្ងៃទី ១ សីហា ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញសម្ពោធ ចំណតកាណូតនៅទីតាំងចំណតឬស្សីកែវ ដែលបានដាក់អោយសាធារណៈជនប្រើប្រាស់រួចហើយ។ ទន្ទឹមនឹងនេះ ផ្លូវរថភ្លើងពីទីក្រុងភ្នំពេញទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យក៏ត្រូវបានតភ្ជាប់រួចហើយបានដាក់អោយដំណើរការរួចហើយដែរកាលពីពេលថ្មីៗនេះ ដើម្បីបម្រើដល់ការធ្វើដំណើរ និងក្នុងការដឹកជញ្ជូនទំនិញផ្សេងៗរបស់ពលរដ្ឋ និងអាជីវករអោយកាន់តែងាយស្រួលនិងមានតម្លៃថោក។
សូមអញ្ជើញបងប្អូនធ្វើដំណើរតាមកាណូត (ពីភ្នំពេញទៅតាខ្មៅ) និងតាមរថភ្លើង (ពីភ្នំពេញទៅប៉ោយប៉ែត បន្ទាយមានជ័យ) ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០១៨ នេះ គឺមិនយកថ្លៃជិះឡើយ (Free)។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏កំពុងស្នើសុំទៅក្រុមហ៊ុន Royal Railway របស់ អ្នកឧកញ៉ា គិត ម៉េង ដើម្បីបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមរថភ្លើងមិនគិតថ្លៃនៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះ តាមរយៈខ្សែរថភ្លើងពីភ្នំពេញទៅខេត្តព្រះសីហនុ» ៕