ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងព្រហ្មទណ្ឌ ខណ្ឌសែនសុខស្រាវជ្រាវ និងឃាត់ខ្លួនបានតាមបណ្តឹងជនរងគ្រោះសុំប្តឹងពីបទបរិហារកេរ្តិ៍តាមប្រព័ន្ធផ្សព្វផ្សាយសង្គម(ហ្វេសប៊ុក) ជាសាធារណៈទៅលើពិធីការិនីទូរទស្សន៍ម្នាក់ ។
ករណីឃាត់ជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីម៉ោង២០ និង៣០នាទី ថ្ងៃអង្គារ ៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងបរិវេណកោះពេជ្រក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ តាំង សុភិន(ហៅភិន) ភេទប្រុស អាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រៃញាតិឃុំព្រៃញាតិស្រុកគងពិសីខេត្តកំពងើស្ពឺ ។ ចំណែកដើមបណ្តឹងជាជនរងគ្រោះ និង ជាពិធីការិនីទូរទស្សន៍សុំមិនបញ្ចេញឈ្មោះ ស្នាក់នៅ ផ្ទះលេខ២២E ផ្លូវ២៦៥ សង្កាត់ទឹកល្អក់ ០៣ ខណ្ឌទួលគោក ។
ប្រភពពីដើមបណ្តឹងប្រាប់សមត្ថកិច្ចថាកាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៨ជនសង្ស័យបាន(ហេកអខោនហ្វេសបុក)
របស់នាងហើយយកទៅបង្ហោះក្នុងន័យបង្ខូច បរិហារកេរ្តិ៍ ធ្វើឲ្យនាងអាប់ឱន និងខូចកេរ្តិ៍
ឈ្មោះក្នុងនោះ ក៏មានអាខោន៧ទៅ៨ឈ្មោះទៀត ក៏ជនខាងលើហេកយកមកប្រើដែលដោយឃើញទង្វើបែបនេះទើបនាងចូលមកកាន់អធិការដ្ឋាននគរបាល ខណ្ឌសែនសុខដើម្បីដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យខាងលើ ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ប្រាប់ថា ក្រោយពីជនរងគ្រោះមកដាក់ពាក្យបណ្តឹងកាលពីល្ងាចថ្ងៃ៣១កក្កដា២០១៨សមត្ថកិច្ច ខណ្ឌសែនសុខ ក៏ស្រាវជ្រាវភ្លាមៗរហូតដល់ម៉ោង២០ និង៣០នាទីយប់ថ្ងៃទី
៣១កក្កដា២០១៨ ក៏ឃាត់ខ្លួនជនសង្ស័យខាងលើបាននៅក្នុងបរិវេនកោះពេជ្រក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនហើយ ក៏នាំងខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខតែម្តង ។
គួរបញ្ជាក់ថាការអំឡុងដើមខែមិថុនាឆ្នាំ២០១៨ ជនសង្ស័យខាងលើត្រូវបានកម្លាំង
ព្រហ្មទណ្ឌ ខណ្ឌសែនសុខធ្លាប់ចាប់ឃាត់ខ្លួនម្តងរួចមកហើយ ដោយជាប់ពាក់ព័ន្ធបៀតបៀនកេរ្តិ៍(ចាប់បឺតមាត់ស្ត្រីម្នាក់ដែលជាអតីតសង្សារហើយត្រូវគេប្តឹង) ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ៕ តុង សីហា