អាមេរិកជឿជាក់ថា អីុរ៉ង់កំពុងត្រៀម លក្ខណៈនៅក្នុងការធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅតំបន់ឈូងសមុទ្រ នៅពេលដ៏ ខ្លីខាងមុខ ។
រយៈពេលកន្លងមកអីុរ៉ង់បានខឹងសម្បាយ៉ាងខ្លាំងពេលរដ្ឋាភិបាលរបស់ប្រធានា ធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាស ដកខ្លួនចេញពី កិច្ចព្រមព្រៀងបរមាណូ និង អនុម័តដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីទៅលើប្រទេសអីុរ៉ង់។
មន្ត្រីជាន់ខ្ពស់អីុរ៉ង់ បានលើកឡើងថា ទីក្រុងតេអេរ៉ង នឹងមិនចុះញ៉មចំពោះ សកម្មភាពដាក់គំនាប របស់អាមេរិកនោះ ឡើយពិសេស គឺការរារាំង អីុរ៉ង់នាំប្រេង ចេញក្រៅប្រទេស ។ វិស័យប្រេង គឺជា ប្រភពចំណូលដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចអីុរ៉ង់។ទីបញ្ជាការ កងទ័ពអីុរ៉ង់ បានបញ្ជា ឲ្យមានសកម្មភាព យោធា ច្រើនជាងមុន នៅតំបន់សមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ចេញពីបណ្តាប្រទេសឈូងសមុទ្រ។
មន្ត្រីយោធាអាមេរិកបានប្រកាសថា នៅពេលនេះ កម្លាំងការពារដែនសមុទ្រ បានប្រកាសថា នឹងបិទច្រកសមុទ្រ Hormuz ដោយ បានបង្កើនសកម្មភាពនៅ តំបន់សមុទ្រ Hormuz និងឈូងសមុទ្រ អូម៉ង។
លោក Bill Urban អ្នកនាំពាក្យទីបញ្ជាការត្រួតពិនិត្យពីកម្លាំងយោធាអាមេរិក បានឲ្យដឹងថា « យើងបានតាមដានយ៉ាង យកចិត្តទុកដាក់ រាល់សកម្មភាពប្រែប្រួល របស់កម្លាំងទាហានអីុរ៉ង់ ដើម្បីធានាដល់សេរីភាពចរាចរណ៍នៅដែនសមុទ្រអន្តរ ជាតិ មួយនេះ ។
មន្ត្រីអាមេរិកបានបញ្ជាក់ទៀតថា កម្លាំងបដិវត្តអីុរ៉ង់ បានត្រៀមនាវាចម្បាំង ជាង ១០០គ្រឿង ដើម្បីចូលរួមធ្វើសមយុទ្ធ ហើយកម្លាំងទាហានជើងគោកក៏នឹងចូល រួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធនោះដែរ។ សមយុទ្ធអីុរ៉ង់អាចនឹងធ្វើឡើងក្នុង រយៈពេល ៤៨ម៉ោងខាងមុខ។
អីុស្រាអែលព្រមានប្រើកម្លាំងយោធា ប្រសិនអីុរ៉ង់បិទ ច្រកសមុទ្រដ៏សំខាន់
អីុស្រាអែលបានប្រកាសថា នឹងមាន សកម្មភាពយោធា ប្រសិនបើអីុរ៉ង់ បិទ ច្រកសមុទ្រ Bab Al Mandeb តភ្ជាប់ពី សមុទ្រក្រហម ជាមួយឈូងសមុទ្រ អាឌែន។ នាយករដ្ឋមន្ត្រីអីុស្រាអែល លោក ណេតាន់យ៉ាហ៊ូបានបញ្ជាក់ នៅក្នុងពេលចូលរួមពិធីដង្ហែក្បួនព្យុហយាត្រា សម្រាប់ទាហានជើងទឹកនៅ Haifaកាលពី ថ្ងៃទី ១ខែសីហាថាអីុស្រាអែល និងអន្តរ ជាតិ ប្តេជ្ញារារាំងរាល់សកម្មភាព បិទផ្លូវ សមុទ្រដ៏សំខាន់ទាំងឡាយ។
កាលពីសប្តាហ៍កន្លងមក ប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានផ្អាកដឹកជញ្ជូនប្រេង តាម ដែនសមុទ្រ Bab Al Mandeb ដែលជាផ្លូវសមុទ្រដ៏សំខាន់ធ្វើដំណើរពី តំបន់ មជ្ឈិម បូព៌ាចូលទៅកាន់អឺរ៉ុប ក្រោយពេលក្រុម ហ៊ូធីនៅយេមែន បានបើកការវាយប្រហារ ទៅលើនាវា ពីរ គ្រឿងនៅតំបន់មុទ្រនោះ ។ កម្លាំងទាហានហ៊ូធីក៏បានប្រកាសថា មាន កម្លាំងគ្រប់គ្រាន់ដើម្បី វាយប្រហារទៅ លើទីតាំង កំពង់ផែរបស់អារ៉ាប៊ីសាអ៊ូឌីត នៅសមុទ្រក្រហម។
អារ៉ាប៊ីសាអ៊ូឌីតនិងអីុស្រាអែលកំពុងតែចូលរួមនៅក្នុងសង្គ្រាមស៊ីវិល នៅ ប្រទេស យេមែន ។ អារ៉ាប៊ីសាអ៊ូឌីតជា ប្រទេសស្ថិតនៅភាគខាងត្បូង សមុទ្រ Bab Al Mandeb ។តំបន់សមុទ្រនេះមាន ទទឹក២៩គីឡូម៉ែត្រ ជាផ្លូវដឹកប្រេងឆ្លងកាត់ជាង៤,៨លានបារ៉ែល និងទំនិញជាច្រើន ផ្សេងទៀត។ សូម្បីតែទំនិញ ទៅកាន់តំបន់ អាស៊ី ក៏ត្រូវឆ្លងកាត់ច្រកសមុទ្រនេះដែរ ។
អីុរ៉ង់បានព្រមានជាច្រើនលើក ថានឹង បិទច្រកសមុទ្រ សំខាន់ៗ ប្រសិនបើអាមេ រិក ហាមប្រាមអីុរ៉ង់ លក់ប្រេងចេញទៅខាង ក្រៅប្រទេស ។ កន្លងមកមេដឹកនាំអីុរ៉ង់ បានព្រមានថា ប្រសិនបើអីុរ៉ង់ មិនអាចដឹក ប្រេងចេញក្រៅបាន គឺប្រទេសផ្សេងទៀតនៅក្នុងតំបន់ក៏មិនអាចនាំប្រេងចេញទៅខាងក្រៅនោះដែរ ។
ជាមួយគ្នានេះដែរ សេដ្ឋកិច្ចរបស់អីុរ៉ង់ រងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែ គម្រោងដាក់ទណ្ឌកម្មជាថ្មីរបស់អាមេរិក ពិសេសគឺ ប្រាក់រៀលអីុរ៉ង់ធ្លាក់យ៉ាងខ្លាំង ដោយពេលនេះ ជាង ១០០.០០០រៀល អីុរ៉ង់ទើបអាចទិញបាន ១ដុល្លារអាមេរិក ។
ទាំងនោះហើយបានជាប្រធានាធិបតីអាមេរិក ប្រកាសថាអាមេរិកបានត្រៀម លក្ខណៈក្នុងការពិភាក្សាជាមួយអីុរ៉ង់ ដោយគ្មានលក្ខខណ្ឌ ប៉ុន្តែអីុរ៉ង់មិនទុកចិត្តអាមេរិកនោះឡើយ ។ កន្លងមក រដ្ឋមន្ត្រី មហាផ្ទៃអុីរ៉ង់ លោក Abdolreza Rahmani Fazli បាននិយាយ ថា អុីរ៉ង់មិនអាចជឿជាក់លើសហរដ្ឋអាមេរិក ក្នុងនាមជាដៃគូចរ ចាឡើយ ខណៈប្រទេសទាំងពីរកំពុង ព្រមានចាត់វិធានការសងសឹកដាក់គ្នាទៅ វិញទៅមក ទាក់ ទិននឹងវិស័យប្រេង។
ថ្លែងប្រាប់សារព័ត៌មានអុីរ៉ង់ Fars លោក Abdolreza បានគូសបញ្ជាក់ដូច្នេះថា៖ «សហរដ្ឋអាមេរិក ពិតមិនគួរឱ្យទុកចិត្ត ទាល់តែ សោះដូច្នេះតើធ្វើដូចម្ដេចអាចឱ្យយើងជឿជាក់លើប្រទេសមួយនេះបាន នៅពេលដែលពួកគេបានដកខ្លួនចេញពី កិច្ចព្រមព្រៀង នុយក្លេអ៊ែរដោយឯកតោ ភាគី?»។
គួរបញ្ជាក់ថា ការលើកឡើងរបស់ លោក Abdolreza ធ្វើឡើងតែមួយថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថាលោកអាចនឹងជួបជាមួយប្រធានាធិបតីអុីរ៉ង់ លោក ហាស្សាន់ រូហានី បានគ្រប់ពេលវេលា ដោយគ្មានលក្ខខណ្ឌទុក ជាមុន។
ថ្មីៗនេះដែរ មន្ត្រីជាន់ខ្ពស់អុីរ៉ង់បានច្រានចោលការលើកឡើង របស់ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ដែលថា លោកអាចជួបជាមួយប្រធានាធិបតីអុីរ៉ង់លោក ហាស្សាន់ រូហានី បានគ្រប់ពេលវេលា ដោយគ្មានលក្ខខណ្ឌ ហើយបានចាត់ទុក ថា វាគឺរឿងដ៏អាម៉ាស់ ខណៈសហរដ្ឋអាមេ រិកនៅតែបន្តគំរាម ដាក់ទណ្ឌកម្មប្រឆាំង នឹងទីក្រុងតេហេរ៉ង់។
លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទបាន អះអាងថា លោកអាចនឹងជួបជាមួយប្រធានាធិបតីអុីរ៉ង់លោក ហាសាន់ រូហានី បានគ្រប់ពេលវេលាដោយគ្មានលក្ខខណ្ឌទុកជាមុន។ ប៉ុន្តែថ្លែងបា្រប់សារព័ត៌មានរដ្ឋ IRNA នៅថ្ងៃអង្គារសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់លោក បាហ៍រ៉ាម អ្គាសេមី (Bahram Qasemi) បានទាត់ ចោលការលើកឡើងនេះ។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «មក ទល់នឹងពេលនេះ មិនមានទំនាក់ទំនងណាមួយតាមផ្លូវការទូត ក្នុងការរៀប ចំភាពចាំបាច់នានា សម្រាប់ដំណើរទស្សនកិច្ចនោះទេ»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីមហាផ្ទៃអុីរ៉ង់ លោក អាបឌុលរេហ្សា រ៉ាហ៍ម៉ានី ហ្វាសលី (Abdolreza Rahmani Fazli) ក៏បាន និយាយដែរថា អុីរ៉ង់មិនអាចជឿជាក់លើសហរដ្ឋអាមេរិក ក្នុងនាមជាដៃគូចរចាឡើយ ពីព្រោះថាការដកខ្លួនដោយខុសច្បាប់ និងឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតោនចេញ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ឆ្នាំ២០១៦៕ ម៉ែវ សាធី