ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបើកបរលឿនខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យបុកគ្នារងរបួសស្រាលម្នាក់និងធ្ងន់ម្នាក់ត្រូវបានបញ្ជូនទៅពេទ្យប្រទេសថៃម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ យុវជន២នាក់បានរងរបួសធ្ងន់ម្នាក់ជើងទាំងសងខាង ម្នាក់ទៀតបានរងរបួសស្រាល
ក្នុងករណីគ្រោះថ្នាក់មួយបង្កឡើងដោយសារម៉ូតូទាំង២គ្រឿងបើកបរល្បឿនលឿនបុកគ្នា មិនគោរ
ពច្បាប់ចរាចរណ៍ ។

ហេតុការណ៍នេះបានកើតឡើង​នៅកាលពី​វេលាម៉ោង២២និង៥០​ នាទី​ ថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ​២០១៨ នៅត្រង់ចំណុចផ្លូវគ្រួសក្នុង ភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យមនុស្ស​២នាក់​ រងរបួស​ធ្ងន់​ និង​ស្រាល​ និង​ខូចខាត់ម៉ូតូ២គ្រឿង ។

បើតាមនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការខេត្តប៉ៃលិនឲ្យដឹងថា៖​ ជនរងគ្រោះ​ ឈ្មោះ ឆប តុលតុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសស្រាល ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ បើកបរម៉ូតូម៉ាក​ HONDA Dream​ ឆ្នាំ​២០១៨ គ្មានស្លាកលេខ រងការ​ខូចខាត់ធ្ងន់ និងឈ្មោះ ឆន វឌ្ឍនា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ នគរបាល រស់នៅភូមិប៉ាហីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន របួសធ្ងន់​ ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ បើកបរម៉ូតូម៉ាក ​HONDA Dream ឆ្នាំ​២០១៤​ ពាក់ស្លាក​លេខ​ បាត់ដំបង 1Q-7758 ខូចខាតធ្ងន់ ។

សមត្ថកិច្ចឲ្យដឹងថា ករណី​ខាងលើ​បណ្តាលមកពីកត្តាមនុស្សខ្វះ​ការ​ប្រុងប្រយ័ត្ន​បើកបរលើសល្បឿនដែលបានកំណត់​ ។
បច្ចុប្បន្ន​វត្ថុតាង​ត្រូវ​កម្លាំង​ជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​យក​ទៅ​រក្សា​ទុក​នៅ​ ស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន​ដើម្បី​រង់ចាំ​ដោះស្រាយពេលក្រោយ ៕ ស សារ៉េត


ចែករំលែក៖