ព័ត៌មានទាន់ហេតុការណ៍៖

បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសរថយន្តដឹកកម្មកររោងចក្រមិនត្រូវបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់

ចែករំលែក៖

ខេត្តស្វាយរៀងៈ លោក លឹម សៀងហេង អភិបាលរងតំណាងលោក សេង សីលា អភិបាល ក្រុងបាវិតបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ពិសេសរថយន្តដឹកកម្មកររោងចក្រមិនត្រូវបើកវាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ព្រោះបង្កឲ្យមានគ្រោះថ្នាក់ដល់កម្មករ ដែលជិះក្នុងរថយន្តជា យថហេតុហើយបន្ថែមប៉ុណ្ណោះត្រូវធ្វើអនាម័យមិនត្រូវចោលសំរាមតាមដងផ្លូវពាសវាលពាសកាលព្រោះវាបង្កឲ្យប៉ះពាល់បរិស្ថាន និងសណ្ដាប់ធ្នាប់ទី ក្រុងផងដែរ ។

ការអំពាវនាវនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ​២០១៨ក្នុងពិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សា ក្រុងបាវិតនៅវត្តព្រៃអង្គុញក្នុងភូមិព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អុិន សាឡន សមាជិកក្រុមប្រឹក្សា ក្រុងលោកលោកស្រីអភិបាលរង ក្រុងលោកអធិការលោកចៅ សង្កាត់លោកប្រធានការិយាល័យ ដែលពាក់ព័ន្ធចំណុះឲ្យសាលាក្រុងបាវិតប្រជាពលរដ្ឋប្រមាណ៤៥០នាក់ ។

លោក លឹម សៀងហេង អភិបាលរងតំណាងលោក សេង សីលា អភិបាល ក្រុងបាវិតបានបន្តថាអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដឺកនាំប្រកបដោយគតិបណ្ឌិត និងក្រោមការដឺកនាំចង្អុលបង្ហាញផ្ទាល់របស់លោក ម៉ែនវិបុល អភិបាលនៃអគ្គអភិបាលខេត្តស្វាយរៀងបានធ្វើឲ្យ ក្រុងបាវិតមានការប្រែប្រួលរីកចម្រើនឈានឡើងលើគ្រប់វិស័យ ។

លោកបន្តថា រដ្ឋបាល ក្រុងបាវិតកន្លងមកបានខិតខំយកចិត្តទុកដាក់ និងបានជម្រុញការអនុវត្តកម្មវិធីកំណែរទម្រង់នានារបស់រាជរដ្ឋាភិបាលច្បាប់ប្រឆាំងអំពើពុករលួយច្បាប់ចរាចរណ៍ផ្លូវគោកពិសេសច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុងស្រុកខណ្ធ សំដៅធ្វើយ៉ាងណាលើកកម្ពស់គុណភាពប្រសិទ្ធភាពការងារ និងការផ្ដល់សាវ៉ាសាធារណះជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ។

ក្នុងឱកាសនោះលោក លឹម សៀងហេង ក៏បានលើកឡើងពីបញ្ហាប្រឈមការគោរព និងការអនុវត្តច្បាប់ចាចរណ៍ផ្លូវគោកនៅមានកំរិតជាហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់កើតឡើងជាបន្តបន្ទាប់ ។

បទល្មើសផ្សេងៗនៅតែមានកើតឡើងបណ្ដាលឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងការរស់នៅរបស់ប្រជាពលរដ្ឋ

អំពើហិង្សាក្នុងគ្រួសារនៅតែមានកើតមានឡើង និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថភាពនៅមានកម្រិត ។

លោកបន្ថែមថាតាមរយះវេទិកានេះបានបង្ហាញពីតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សា ក្រុងគណះអភិបាលក្រុហ និងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាល ក្រុងទទួលបានតាមរយះការអនុវត្តសកម្មភាពនាកន្លងមកក្នុងការឆ្លើយតប និងប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនហើយបញ្ហាប្រឈម និងដំណោះស្រាយ ដែលបានស្នើរឡើងក៏ដូចជាមតិយោបល់នានាទទួលបានពិតជាមានសារះសំខាន់ណាស់ ដើម្បីយកទៅពិនិត្យពិចារណាក្នុងកាឆ្លើយតបលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ ៕ យឹម សុថាន

 

 


ចែករំលែក៖