ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសថា គណបក្សប្រជាជនសូមធានាការពារជូនបងប្អូនដែលជាម្ចាស់ឆ្នោតមិនឱ្យប្រទេសយើងមានសង្គ្រាមឡើយ។
ហ្វេសប៊ុកផេកសម្តេចនៅល្ងាចថ្ងៃទី០៣ ខែសីហា នេះ សរសេរថា “ខ្ញុំសូមអរគុណសារជាថ្មីដល់បងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន លេខ២០ យ៉ាងច្រើនលើសលុបកាលពីពេលថ្មីៗកន្លងមក នេះគឺបង្ហាញឱ្យឃើញច្បាស់ថា បងប្អូនកូនក្មួយភាគច្រើនលើសលប់បំផុតត្រូវការរស់នៅនិងប្រកបការងារកាន់តែសុខស្រួល ស្រលាញ់គាំទ្រសន្តិភាព និងការអភិវឌ្ឍន៍ ។
សម្តេចសង្កត់ធ្ងន់ថា គណបក្សប្រជាជនសូមធានាការពារជូនបងប្អូនដែលជាម្ចាស់ឆ្នោតមិនឱ្យប្រទេសយើងមានសង្រ្គាមឡើយ ។ សូមបងប្អូនទទួលទានអាហារពេលល្ងាចបានឆ្ងាញ់ពិសារ និងបានសប្បាយរីករាយជួបជុំជាមួយក្រុមគ្រួសារគ្រប់ៗគ្នាគ្រប់ទីកន្លែង ៕