ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីទទួលបន្ទុកកិច្ចការធនធានទឹកនិងឧតុនិយមពិភាក្សាការរីកចម្រើន ឥទ្ធិពលថវិកា និងបញ្ហាប្រឈម

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីទទួលបន្ទុកកិច្ចការធនធានទឹក និងឧតុនិយមកម្ពុជា បានជួបពិភាក្សា​ជាមួយទីប្រឹក្សា​ក្រសួងធនធានទឹក លើការងារមួយចំនួន ដូចជា​ការរីកចម្រើន, ឥទ្ធិពលថវិកា ក៏ដូចបញ្ហាប្រឈមផងដែរ ។

មន្ត្រីក្រសួងធនធានទឹក ដែលចូលរួមកិច្ចប្រជុំប្រព្រឹត្តឡើងកាលពីរសៀលថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៨ បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា លោក ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ជួបពិភាក្សាជាមួយ លោក John Douglas Flanders ទីប្រឹក្សាក្រសួង រួមទាំង​ក្រុមការងារមួយចំនួនទៀតផងដែរ ។

មន្ត្រីដដែលបានបន្តថា ជំនួបពិភាក្សានេះទាក់ទងលើការងារ៖ ការរីកចម្រើននៃការកែទម្រង់គោលនយោបាយកិច្ចដំណើរការថែទាំ និង​កែលម្អប្រព័ន្ធធារាសាស្ត្រ (O&M) និង​គោលនយោបាយ និង​ការ​អនុវត្តសេចក្តីណែនាំដើម្បីឲ្យសហគមន៍កសិករប្រើប្រាស់ទឹកមាននិរន្តរភាព, ឥទ្ធិពលថវិកា (O&M) ដែលចាប់ផ្តើមមាន​សម្រាប់ការពង្រឹង (O&M) និង​សហគមន៍កសិករប្រើប្រាស់​ទឹក មុនឆ្នាំ២០១៥ នៅពេលដែល​ធ្វើការ​កែទម្រង់ និងបញ្ហាប្រឈម (O&M) និង​សហគមន៍កសិករប្រើប្រាស់ទឹក នាពេល​បច្ចុប្បន្ន និង​អនាគត ដែល​យើង​ជឿថា ត្រូវ​តែ​ចាត់វិធានការជាបន្ទាន់ផងដែរ ៕

 


ចែករំលែក៖