ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូម៉ាកឌ្រីមសង់បុក ម៉ូតូកង់បី២គ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យក្រឡបប់កង់បីរងរបួសធ្ងន់ទាំង២នាក់​

ចែករំលែក៖

ភ្នំពេញៈ មនុស្ស២នាក់បានរងរបួស ធ្ងន់ទាំង២នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់បន្ទាប់ពីពួកគេបានជិះ ម៉ូតូឌ្រីមសង់ជ្រុលទៅបុកម៉ូតូ កង់បី២គ្រឿងយ៉ាងពេញទំហឹង បណ្តាលឲ្យក្រឡបប់កង់បីទាំង២គ្រឿង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសុរាម្រិត សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញប្រុសស្រី២នាក់បើកម៉ូតូម៉ាកឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AD-8398 បើកតាមបណ្តោយផ្លូវព្រះសុរាម្រិតទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ក៏វ៉ាក់អឺជាមួយកង់បីដែរ កំពុងតែបត់បុកកង់បីយ៉ាងពេញទំហឹង បណ្តាលឲ្យក្រឡាប់មិនទាន់អស់ល្បឿនក៏បន្តទៅបុកកង់បីមួយគ្រឿងទៀត បណ្តាលឲ្យក្រឡាប់ទៅលើសួនធ្វើឲ្យអ្នកបើកម៉ូតូនោះរងរបួសធ្ងន់ទាំង២នាក់បញ្ជូនទៅមន្ទីរពេទ្យហុងហាក់ ដើម្បីសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ រីឯម្ចាស់កង់បីទាំង២នោះរងរបួសស្រាលទាំង២នាក់ ។

ក្រោយពេលកើតហេតុ សម្ថកិច្ចក៏វាស់វែងយកម៉ូតូនឹងកង់បីទាំង២គ្រឿង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕ ស រស្មី


ចែករំលែក៖