ព័ត៌មានទាន់ហេតុការណ៍៖

ឌុបក្មេងស្រីអាយុ៦ឆ្នាំទៅទិញកាហ្វេ ពេលត្រឡប់មកវិញតាមផ្លូវចូលព្រៃចាប់រំលោភ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្មេងប្រុសទើបតែអាយុ១៥ឆ្នាំម្នាក់ បានបបួលក្មេងស្រីអាយុ៦ឆ្នាំ ដើម្បីទៅទិញកាហ្វេផឹក ពេលត្រឡប់មកវិញ មិនឌុប​ទៅផ្ទះនោះទេ បែរជាឌុបក្មេងស្រី ចូលក្នុងព្រៃ រំលោភបាន សម្រេច ។ ​ហេតុការណ៍នេះបានកើតឡើង វេលាម៉ោង១៧និង៣០នាទី ថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅចំនុចព្រៃក្រោយ សាលាបុណ្យភូមិធ្នង់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ​ជនសង្ស័យឈ្មោះ សាក់ ពិសិត ភេទប្រុស អាយុ​១៥ឆ្នាំ រស់នៅភូមិធ្នង់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច បានបបួលឈ្មោះ ជ.ជ.វ អាយុ ៦ឆ្នាំ ​ ។ ​ក្រោយទិញកាហ្វេរួច ឈ្មោះ សាក់ ពិសិត បានជិះម៉ូតូ ឌុបឈ្មោះ ជ.ជ.វ ទៅក្នុងព្រៃក្រោយសាលាបុណ្យធ្នង់​​ ពេលទៅដល់ ឈ្មោះ សាក់ ពិសិត បានឈប់ម៉ូតូ ហើយក៏បានធ្វើសកម្មភាព ចាប់សម្រាត ខោឈ្មោះ ជ.ជ.វ រំលោភបានសម្រេចតែម្តង។ ក្រោយកើតហេតុក្មេងស្រីរងគ្រោះបានទៅប្រាប់ ឪពុកម្តាយ​​ និងបានដាក់ពាក្យប្តឹង​មកសមត្ថកិច្ចភា្លមៗ។

ពេលទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានឃាត់ ខ្លួនជនសង័្សយខាងលើ បញ្ជូនមកការិយាល័យជំនាញស្រុក ដើម្បីកសាងសំណុំរឿងតាម និតិវិធីច្បាប់ ។ រីឯជនរងគ្រោះត្រូវបានឪពុកម្តាយ បញ្ជូនទៅព្យាបាល ទៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ឆ្នាំង ៕ ចន្ថា


ចែករំលែក៖