ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីហ្ស៊ីមបាវេ៖ គ្មានលទ្ធិប្រជាធិបតេយ្យណាល្អអត់ខ្ចោះឡើយសូម្បីតែអាមេរិក

ចែករំលែក៖

ប្រធានាធិបតីហ្ស៊ីមបាវេ លោក Emmerson Manangagwa បានបញ្ជាក់ថា ការបោះឆ្នោតជាប្រវត្តិសាស្ត្រនៅក្នុងប្រទេស របស់លោក ធ្វើឡើងដោយសេរី តម្លាភាព និងគួរឲ្យទុកចិត្ត បើទោះបីរងការជំទាស់ពីគណបក្សប្រឆាំងក្តី ។ ការដែលលោកទទួលបានជ័យជម្នះគឺជារឿងត្រឹមត្រូវបំផុត។

តាមការលើកឡើងរបស់ប្រធានាធិបតី Mnangagwa ការបោះឆ្នោតកន្លងមក បានបង្ហាញពីប្រជាធិបតេយ្យ នៅក្នុង ប្រទេសហ្ស៊ីមបាវេ ដោយមានការឃ្លាំមើលពីសហគមន៍អន្តរជាតិ ។ការបោះឆ្នោត ធ្វើឡើងដោយតម្លាភាព គួរឲ្យទុកចិត្ត ។ លោកបន្តទៀតថា នៅលើពិភពលោក គ្មានលទ្ធិប្រជាធិបតេយ្យណា ដែលល្អ អត់ខ្ចោះឡើយ ហើយប្រទេសហ្សុីមបាវេ ក៏ស្ថិតនៅក្នុងចំណោមនោះដែរ។

ជាក់ស្តែងការបោះឆ្នោតប្រជាធិបតេយ្យនៅក្នុងបណ្តាប្រទេសតំបន់អឺរ៉ុប ក៏ដូច ជាអាមេរិក គឺតែងតែមានវិវាទ ។ នៅក្នុង ការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦ មកទល់ពេលនេះវិវាទ មិនទាន់បានដោះ ស្រាយចេញនៅឡើយ ពាក់ព័ន្ធនឹងការ លូកដៃរបស់រុស្ស៊ី នៅក្នុងការបោះឆ្នោត អាមេរិកជួយឲ្យលោកត្រាំជាប់ឆ្នោតជាប្រធានាធិបតី។ ទាំងនោះបានបង្ហាញយ៉ាង ច្បាស់ថា គ្មានលទ្ធិប្រជាធិបតេយ្យណាល្អ១០០ភាគរយនោះឡើយ គឺតែងតែមានវិវាទបន្តិចបន្តួចកើតឡើង ដោយសារតែ ភាគីម្ខាងទៀតមិនព្រមទទួលស្គាល់ពីការបរា ជ័យរបស់ខ្លួន។

ការបោះឆ្នោតនៅក្នុងប្រទេសហ្ស៊ីមបាវេកាលពីថ្ងៃទី៣០ខែកក្កដា កន្លងមក គឺជាលើកទីមួយក្រោយរយៈពេលជាង៣៧ឆ្នាំកន្លងមក ។ តាមការប្រកាសលទ្ធផលបោះ ឆ្នោត របស់គណៈកម្មាធិការរៀបចំការបោះ ឆ្នោត លោក Mnangagwa ទទួលបាន សំឡេងគាំទ្រ ៥០,៨ភាគរយ គឺគ្រាប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលដឹកនាំប្រទេស ។ ចំណែក មេដឹកនាំគណបក្សប្រឆាំងវ័យ ក្មេង បានប្រកាសថានឹងប្តឹងឡើងតុលាការពីការបន្លំ លទ្ធផលបោះឆ្នោត៕ ម៉ែវ សាធី


ចែករំលែក៖