ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ស្រុក​ដងទង់​ ឃាត់ខ្លួន​មុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ រក​ឃើញ​ជា​ច្រើន​កញ្ចប់​

ចែករំលែក៖

ខេត្តកំពត​៖ នគរបាល​ស្រុក​ដងទង់​ នៅ​រសៀល​ថ្ងៃ​ទី​៤​ ខែ​សីហា​ ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ រក​ឃើញ​គ្រឿងញៀន​ជាង​១០កញ្ចប់​ ។

ការ​ឃាត់​ខ្លួន​នេះ​ ធ្វើ​ឡើង​នៅ​ចំណុច​ឡ១០ ក្នុងភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ។

សមត្ថកិច្ច​ បញ្ជាក់​ថា​ ជនសង្ស័យឈ្មោះ នៅ វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាសនិងដកហូតបានថ្នាំញៀនចំនួន១៣កញ្ចប់ ។

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​លើ​ជនសង្ស័យ​ ៕


ចែករំលែក៖