ព័ត៌មានទាន់ហេតុការណ៍៖

៧ខែឆ្នាំ២០១៨ មានជនភៀសខ្លួន១៥០០នាក់ស្លាប់នៅសមុទ្រមេឌីទែរ៉ាណេ

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានជនភៀស ខ្លួន ១.៥០០នាក់ស្លាប់ពេលព្យាយាមឆ្លងកាត់ដែនសមុទ្រមេឌីទែរ៉ាណេចូលទៅ កាន់តំបន់អឺរ៉ុបនៅក្នុងរយៈពេល៧ខែដើម ឆ្នាំ២០១៨ ក្នុងនោះមានអ្នកស្លាប់ដល់ទៅ ៨៥០នាក់នៅក្នុងខែមិថុនានិងខែកក្កដា ។

នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី៣ខែសីហា របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បានឲ្យដឹងថា ចំនួនអ្នកស្លាប់កើនឡើង ខ្ពស់ ក្នុងពេលដែល ចំនួនជនភៀសខ្លួនបានចូលទៅដល់តំបន់អឺរ៉ុប ធ្លាក់ចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេល៧ខែ នេះមានជនភៀសខ្លួន៦មឺុននាក់ចូលទៅដល់តំបន់អឺរ៉ុប។

ឧបការី UNHCR ទទួលបន្ទុកតំបន់សមុទ្រមេឌីទែរ៉ាណេ លោក Vincent Cochetel បានបញ្ជាក់ថា UNHCR បានអំពាវនាវ ដល់បណ្តារដ្ឋាភិបាល នៅតំបន់សមុទ្រ អនុវត្តនូវវិធីសាស្ត្រចាំបាច់ទប់ស្កាត់ក្រុម ជួញដូរមនុស្ស ចូលទៅកាន់អឺរ៉ុប។ លោក បន្តទៀតថា ប្រទេសអេស្ប៉ាញបាន ក្លាយជា ទីតាំងសម្រាប់ជនភៀសខ្លួន ។ តាំងពីខែមករាមកទល់ពេលនេះមានជនភៀសខ្លួនជាង ២៣.៥០០នាក់ ចូលដល់ អឺរ៉ុប តាមដែនសមុទ្រ អេស្ប៉ាញ ច្រើនជាង កាលពីឆ្នាំ២០១៧៕ ម៉ែវ សាធី


ចែករំលែក៖