ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សម្នាក់ស្លាប់ និង៣នាក់រងរបួសធ្ងន់ ស្រាលនៅស្រុកម៉ាឡៃ

ចែករំលែក៖

ប៉ោយប៉ែត៖ មនុស្សម្នាក់បានស្លាប់ និង3នាក់ទៀត រងរបួសស្រាលកាលពីព្រលប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅលើដងផ្លូវជាតិលេខ59A ក្នុងភូមិវាលរហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។

ជនរងគ្រោះក្នុងហេតុការណ៍01 ឈ្មោះ ដួងរើន ភេទប្រុស អាយុ24ឆ្នាំមានទីលំនៅភូមិថ្មី ឃុំ និង ស្រុកម៉ាឡៃ (ស្លាប់) /01 ឈ្មោះ ហួនសុខន ភេទប្រុស អាយុ24ឆ្នាំ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ (របួសធ្ងន់បាក់ភ្លៅឆ្វេង) /03 ឈ្មោះ ហេងសំអេង ភេទស្រី អាយុ16ឆ្នាំ រស់នៅភូមិអូរសំព័រ ស្រុកម៉ាឡៃ (របួសស្រាល) និង04 ឈ្មោះ នីរិទ្ធី ភេទស្រី អាយុ16ឆ្នាំ រស់នៅភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ (របួសស្រាល) ។

ប្រភពពីសមត្ថកិច្ចថាដំបូងម៉ូតូម៉ាកហុងដាវែវ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខបាត់ដំបង1A 8276 បើកបរដោយឈ្មោះ ហួន សុខន មានអ្នករួមដំណើរឈ្មោះ ដួងរើនក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុបានឡើងជែងម៉ូតូ1គ្រឿងទៀត ស្រាប់តែរេចង្កូតទៅបុកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1H 3032 បើកបរដោយឈ្មោះ ហេង សំអេង ដែលកំពុងបើកបរបញ្រ្ចាសទិសបណ្តាលឲ្យគ្រោះថ្នាក់ស្លាប់ របួសតែម្តង ។

ម៉ូតូ ពាក់ព័ន្ធទាំង២គ្រឿង ត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកដើម្បីរង់ចាំដោះស្រាយ ។ ចំណែកសាកសពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា


ចែករំលែក៖