ខេត្តសៀមរាប៖ នៅរសៀលវេលាម៉ោង១៦និង ៣០នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាលខេត្តសៀមរាបសហការជាមួយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពីតំណាងអយ្យការខេត្តទាំង២ ទើបអាចចាប់ឃាតកដៃឆៅដែលបានយកកាំបិតបុ័ងតោអារកសម្លាប់បុរសវ័យចំណាស់នៅស្រុកសូទ្រនិគមបានហើយ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅក្នុងភូមិគុតតាសត ឃុំគុតតាសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ភឹង ចន្តារ៉េត ស្នងការរង ទទួលផែនកណ្តាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីកើតហេតុលោកបានប្រជុំកម្លាំងនគរបាលជំនាញចេញប្រតិបត្តិការភ្លាមៗ។
ក្នុងនោះមានកម្លាំងសហការរួមមានកម្លាំងនគរបាលស្រុកសូទ្រនិគម, នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នគរបាលសន្តិសុខផ្ទៃក្នុង,នគរបាលខេត្តបន្ទាយមានជ័យនិងដោយមានការសម្របសម្រួលពីតំណាងអយ្យការខេត្តទាំង២ ទើបអាចចាប់ឃាតកដៃឆៅដែលបានយកកាំបិតបុ័ងតោអារកសម្លាប់បុរសវ័យចំណាស់នៅស្រុកសូទ្រនិគម នេះបានដោយជោគជ័យ។លោកបន្តថាជនសង្ស័យយើងចាប់បាននៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិគុតតាសត ឃុំគុតតាសតស្រុកអូរជ្រៅ ខេត្តបន្ទាយ មានជ័យ។លោកបន្តថាជនសង្ស័យ ឈ្មោះអ៊ុច ចាន់ណា ភេទប្រុស អាយុ២៤ឆ្នាំមានទីលំនៅភូមិឃុំជាមួយ ជនរងគ្រោះ។
សូមរម្លឹកថាមានហេតុការណ៍ឃាតកម្មនៅវេលាម៉ោង២០និង ២០នាទីយប់ ថ្ងៃអាទិត្យទី០៥ ខែសីហាឆ្នាំ២០១៨ ស្ថិតនៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម មានករណីបុរសម្នាក់បាន អាករសម្លាប់ ដោយកាំបិតតាំងតោទៅលើជនរងគ្រោះ ឈ្មោះឈិត ខ្វាន់ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញខេត្តសៀម រាបនាំខ្លួនយកមកសួរនាំនៅស្នងការដ្ឋានខេត្តសៀមរាបដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕ ប៊ុនរិទ្ធី