ខេត្តមណ្ឌលគិរី៖ សាឡុំមួយកន្លែងដែលនៅក្នុង វត្តសុវណ្ណារាមហៅវត្តមេម៉ង់ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង ។
ហេតុការណ៍ភ្លើងឆាបឆេះសាឡុំនោះបានកើតឡើងនៅវេលាម៉ោងប្រហែល២៤.០០នាទី ថ្ងៃច័ន្ទ ១០ រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅវត្តសុវណ្ណារាម(ហៅវត្តមេម៉ង់) ស្ថិតក្នុងភូមិទួល ឃុំមេម៉ង ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។
ប្រភពបានឱ្យដឹងថា សាឡុំដែលភ្លើងឆាបឆេះនោះមានទំហំ១២x២១ ម៉ែត្រធ្វើអំពីឈើដំបូលប្រក់ស័ង្កសី ហើយពេលភ្លើងកំពុងឆេះនោះ គឺអ្នកភូមិ និងព្រះសង្ឃមិនអាចជួយពន្លត់បានទាន់ពេលនោះទេ ។
មូលហេតុដែលឆេះនោះបណ្តាលមកពីការដួលរលំនៅទៀនវស្សា ដែលអុជបំភ្លឺក្នុងសាឡុំនោះ និងបណ្ដាលឲ្យឆាបឆេះសាឡុំអស់ទាំងស្រុងតែម្តង ហើយមានការខូចខាតព្រះពុទ្ធរូបចំនួន៣ព្រះអង្គធំៗ និង ក្រៅពី នោះពុំមានទ្រព្យសម្បត្តិអ្វីផ្សេងទៀតនោះទេ ហើយក៏មិនបណ្ដាលឲ្យប៉ះពប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ដែរ ៕ ជីវ័ន្ត