ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ខូចចិត្តនឹងប្រពន្ធយកប្ដីថ្មី សម្រេចចិត្តសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ធំ៖ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតចងក បណ្តាលឲ្យឲ្យស្លាប់យ៉ាងអាណោចអាធ័ម ព្រោះតែខ្លួនតូចចិត្តនឹងប្រពន្ធយកប្ដីថ្មី ។ ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៤ និង ០០ នាទីរសៀល នៅភូមិកោះគ្រាប់បាយ ឃំុកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទូច រស់ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិកោះគ្រាប់បាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មូលហេតុ ខូចចិត្តនិងប្រពន្ធយកប្តីថ្មី ។

ក្រោយកើតហេតុសមត្ថកិច្ចធ្វើកោសល្យវិច្ច័យ រួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារ ចងករសម្លាប់ខ្លួនពិតមែន រួចប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖