ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដង្កោច្រានចោលថាគ្មានការចាប់យុវតីយកទៅបង្ខាំងទុកបីថ្ងៃនោះទេ ដោយសង្ស័យថាជារឿងប្រឌិត

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពេលលេចឭព័ត៌មានផ្សព្វផ្សាយថា មានករណីជនមិនស្គាល់មុខមួយក្រុមបានចាប់យុវតីសិស្សវិទ្យាលយ័ទួលអំពិល កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវ៥០ម៉ែត្រ ភូមិពាម សង្កាត់ព្រៃសរ ខណ្ឌដង្កោ ដែលបានអះអាងពីឪពុកបង្កើតរបស់យុវតីរងគ្រោះខាងលើតាមការរៀបរាប់ពីកូនស្រីរបស់គាត់ ។

បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីចាប់បង្ខាំងក្មេងស្រីជាង១០នាក់ យកទៅលាក់ទុកក្នុងផ្ទះមួយកន្លែងនៅខណ្ឌចំការមន ។

ប៉ុន្តែនៅព្រឹកថ្ងៃអង្គារ ១១រោច​ ខែទុតិយា​​សាឍ​ ឆ្នាំច សំរឹទ្ធិសក័ ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃ សហការជាមួយអគ្គស្នងការនគរបាលជាតិ​ នៃស្នងការនគរបាលរាជធានីភ្នំពេញ និងរួមសហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ ព្រមទាំងកម្លាំងអាវុធហត្ថ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត និងបានប្រមូលពាក្យបណ្តឹងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៥ខេត្ត ក្រុង គឺពុំមានបានទទួលបណ្តឹងពីអណាព្យាបាលក្មេងស្រីជាង១០នាក់ផ្សេងទៀតដែលបានបាត់កូនរបស់ខ្លួននោះទេ ។ ដូច្នេះការរៀបរបស់យុវតី ស៊ុំ ណាវិន ដែលថាមានយុវតីជាង១០នាក់ដែលជនមិនស្គាល់មុខបង្ខាំងទុកយកទៅលក់នោះដូចជារៀងប្រឌិត ដើម្បីឆ្លើយយករួចខ្លួនពីឪពុកម្តាយរបស់នាងដែលខ្លួនបានបាត់ពីផ្ទះអស់រយះពេល៣ថ្ងៃក្រែងឪពុកម្តាយរករឿងទើបនាងឆ្លើយដូច្នេះ ។

តែទោះជាយ៉ាងណាឪពុកយុវតីខាងលើនោះនៅតែអះអាងថាកូនគាត់ត្រូវគេចាប់ញាត់ចូលរថយន្តដឹកយកទៅបង្ខាំងទុកជាមួយក្មេងស្រី១០នាក់ផ្សេងទៀតហើយនៅព្រឹកមិញនេះរូបគាត់ក៏បាននាំសមត្ថកិច្ចទៅចង្អុលចំណុចដែលពួកជនសង្ស័យចាប់កូនរបស់គាត់ ។

ទោះជាយ៉ាងណា រឿងនេះជាការពិត ឬជាការប្រឌិតនោះសមត្ថកិច្ចនៅតែបន្តរការស្រាវរង់ចាំយុវតីខាងលើចេញពីមន្ទីរពេទ្យសិន ដោយសារតែពេលនេះនាងកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រោះអការរបស់យុវតីរងគ្រោះនេះពុំទាន់បានធូរស្បើយនៅឡើយនោះទេ ៕ ភារ៉ា ដង្កោ


ចែករំលែក៖