ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ផ្តើមដាក់ភ្លើងស្តុបនៅលើផ្លូវជាតិលេខ១ក្នុងខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញៈ គម្រោងស្ថាបនាភ្លើងស្តុបដាក់នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ពេលនេះចាប់ផ្តើមអនុវត្តហើយ ជំហ៊ានដំបូងដាក់នៅ៣គោលដៅ និងជំហ៊ានទី២ដាក់បន្ថែម៤គោលដៅទៀត ដោយចាប់ផ្តើមអនុវត្តគម្រោងចាប់ពីផ្លូវបំបែកជាបួនរវាងផ្លូវលេខ៣៦៣ កែងជាមួយផ្លូវជាតិលេខ១ គល់ស្ពានព្រះមុនីវង្សត្រើយខាងកើតរហូត ទៅ ដល់ផ្លូវបំបែកចូលរោងចក្រស្រាបៀថៃហ្គ័រ ។

ពេញ១ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណៈការរាជធានីភ្នំពេញសហការជាមួយក្រុមការងារបច្ចេកទេសមកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលហៅកាត់ថា JICA បានចាប់ផ្តើមអនុវត្តគម្រោងជំហ៊ានទី១របស់ខ្លួហើយ ។ ជំហានដំបូងចាប់ផ្តើមដាក់ភ្លើងស្តុបនៅផ្លូវបែកជាបួនចំនុចផ្លូវលេខ៣៦៣ កែងជាមួយផ្លូវជាតិលេខ១ ក្នុងសង្កាតច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។ គោលដៅទី២ដាក់នៅចំនុចផ្លូវលេខ៣៦៧ មុខសាលាបឋមសិក្សាច្បារអំពៅ កែងជាមួយផ្លូវជាតិលេខ១ មុខវត្តច្បារអំពៅ និង គោលដៅទី៣ ដាក់នៅចំនុចផ្លូវបែកជាបួន រវាងផ្លូវចូលវត្តប្រជុំវង្សកែងជាមួយផ្លូវជាតិលេខ១ ចូលទៅកោះនរា ។ ដោយឡែក៤គោលដៅទៀតក្រុមការងារបច្ចេកទេសនិងរៀបចំដាក់ភ្លើងស្តុបនៅពេលខាងទៅតាមចំនុចដែលបានកំណត់ ។

លោកវរៈសេនីយ័ឯក ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅបានប្រាប់ ដូច្នេះថា បើតាមគម្រោងដែលបានស្នើសុំទៅម្ចាស់ជំនួយមានចំនួន៧គោលដៅ ចាប់ពីគល់ស្ពានព្រះមុនីវង្សត្រើយខាងកើត រហូតទៅដល់ផ្លូវបំបែកចូលរោងចក្រស្រាបៀថៃហ្គ័រ ។ តាមរយៈការស្នើសុំ ក្រុមការងារបច្ចេកទេសមកពីមន្ទីរសាធារណៈការរាជធានីភ្នំពេញនិងក្រុមការងាររបស់JICa បានចុះមកសិក្សាទើបឈានដល់ការដាក់ភ្លើងស្តុបទៅតាមគោលដៅដែលជាចំនុចស្មុគ្រស្មាញ់ក្នុងការធ្វើចារាចរ ។

ជំហានទី១ក្រុមការងារដាក់ភ្លើងស្តុបចំនួន៣គោលដៅ ចំនុចទី១ដាក់ភ្លើងស្តុបនៅផ្លូវលេខ៣៦៣ បែកជាបួនជាមួយផ្លូវជាតិលេខ១ , ចំនុចទី២ ដាក់ភ្លើងស្តុបនៅផ្លូវលេខ៣៦៧ បែកជាបួនជាមួយផ្លូវជាតិលេខ១ , និងចំនុចទី៣ ដាក់ភ្លើងស្តុបនៅផ្លូវចូលវត្តប្រជុំវង្ស បែកជាបួនជាមួយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

លោកអធិការរងបានបន្តថា ពេលនេះមិនទាន់ដាក់អោយដំណើរការនោះទេគ្រាន់តែរៀបចំដាក់បង្គោលភ្លើងស្តុបនិងរៀបបណ្តាញភ្លើងអោយរួចរាល់យ៉ាងយូសប្តាហ៍ក្រោយនិងដាក់អោយដំណើរការហើយ ។ បន្ទាប់ពីដាក់អោយដំណើរការ លោកមានការជឿជាក់ថានិងសម្រួលចរាចរបានល្អប្រសើរជាសព្វថ្ងៃនេះ ព្រោះមិនសូវប្រើកម្លាំងនគរបាលចរាចរឈរនៅលើផ្លូវដើម្បីសម្រួលចរាចរនោះឡើយ ៕ សណ្តោស


ចែករំលែក៖