ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តទាំងស្រវឹង រេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីជាអ្នកបើកបរម្នាក់ រួមដំណើរនិងបុរសម្នាក់ទៀតស្រវឹងស្រាបើករថយន្តមួយគ្រឿងរេពេញផ្លូវ ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ដែលបើកបរដោយបុរសជនជាតិបរទេសម្នាក់ពេញទំហឹង បណ្តាលឲ្យស្រ្តីម្នាក់រងបួសធ្ងន់ ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០-១០នាទីយប់ ថ្ងៃអង្គារ ១១រោច​ ខែទុតិយា​​សាឍ​ ឆ្នាំច សំរឹទ្ធិសក័ ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែហីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខ ធនាគារអេសុីលីដា តាមបណ្តោយផ្លូវ៥១៦ កែងនិងផ្លូវ៣៣៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញស្រ្តីជាអ្នកបើកបរម្នាក់ រួមដំណើរជាមួយនិងបុរសម្នាក់ទៀត​ បានបើករថយន្តព្រូសមួយគ្រឿង ពណ៏ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2AF-4360 តាមបណ្តោយផ្លូវ៥១៦ ទិសដៅពីត្បូងទៅជើងក្នុងស្ថានភាពស្រវឹងនិងរេពេញផ្លូវលុះមកដល់ចំណុចកើតបានរេចង្កូតមកខាងឆ្វេងដៃចូលមកចំណីផ្លូវម្ខាងទៀតជ្រុលររថយន្តលុចសុីសRX300មួយគ្រឿងពណ៏ស្កពាក់ស្លាកលេខភ្នំពេញ2AM-2825បើកបរដោយបុរសជនជាតិបរទេសម្នាក់តាមបណ្តោយផ្លូវ៣៣៧ ទិសដៅពីលិចទៅកើត និងបានបត់ស្តាំមកផ្លូវ៥១៦ ដោយបើកបានបន្តិច ស្រាប់តែពេញទំហឹងបណ្តាលឲ្យរថយន្តលុចសុីសខ្ទាតទៅលើចិញ្ចើមផ្លូវម្ចាស់រងរបួសបែកក្បាលតិចតួចស្រាល។ចំណែករថយន្តព្រូលអ្នកបង្កបានវិលមួយជុំបណ្តាលស្រ្តីជាអ្នកបរ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ រីឯបុរសម្នាក់រួមដំណើជាមួយរងរបួសស្រាល។ចំណែករថយន្តទាំងពីគ្រៀងរងការខូតខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅឹមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំងពីគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេះរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖