ព័ត៌មានទាន់ហេតុការណ៍៖

ខ្ចីម៉ូតូទៅដឹកប្រពន្ធបែររជាយកទៅជិះរាល់ថ្ងៃគេចខ្លួនបានជិត២ខែត្រូវម្ចាស់ប្រទះឃើញចាប់ខ្លួនប្រគល់ឲ្យនគរបាល

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើជាខ្ចីម៉ូតូ១គ្រឿងពីបុរសម្នាក់ដោយប្រាប់ថាទៅយកប្រពន្ធតែបែរជាយកទៅគេចខ្លួនបាត់រហូតហើយខណៈនោះម្ចាស់បាន តាមរកគ្រប់ទីកន្លែង ប៉ុន្តែសូម្បីតែស្រមោលក៏មិនឃើញផង ។ លុះរយៈពេលជិត២ខែក្រោយមក ប៉ុន្តែទីបំផុតគឺនៅវេលម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្រាប់តែប្រទះឃើញជននោះនៅម្ដុំរោងចក្រកាត់ដេរសន់ស្កាយ ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ក៏បានដេញតាមចាប់ខ្លួនបានរួចប្រគល់ជូននគរបាលសួរនាំនិងចាត់ការតាមច្បាប់តែម្ដង ។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះស៊ាន ភារម្យ អាយុ៣៤ឆ្នាំ មានទីលំនៅអចិន្ត្រៃយ៍ក្នុងភូមិដូនវាល ឃុំឃុំក្ដឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែងនិងស្នាក់នៅ ក្នុងសង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ បានធ្វើសកម្មភាពឆបោកយកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខ ព្រៃវែង1H-4305 ជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះប៉ុន រ៉ានី ២៧ឆ្នាំ មុខរត់ឌុបស្នាក់នៅជិតវត្តតាំងកសាង ភូមិចំការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត័មានបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ជនសង្ស័យបានធ្វើសកម្មភាពឆបោកយកម៉ូតូពីជនរងគ្រោះដោយប្រល្បិចថា ខ្ចីម៉ូតូជិះម៉ូតូទៅដឹកប្រពន្ធមួយភ្លែតរួចក៏ជិះយកទៅបាត់រហូតតែម្ដង ។ ពេលនោះជនរងគ្រោះបានខលរកតែជនសង្ស័យបានបិទទូរស័ព្ទខលមិនចូលឡើយ បន្ទាប់មកបានដើរកគ្រប់ទីកន្លែងប៉ុន្តែមិនបសនឃើញឡើយ ។ លុះមកដល់វេលាព្រឹកថ្ងៃទី៨ ខែសីហា ទើបប្រទះឃើញជននេះនៅម្ដុំរោងចក្រកាត់ដេរសាន់ស្កាយ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ក៏ដេញតាមចាប់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ៣ចាត់ការតាមច្បាប់តែម្ដង ។

នៅចំពោះមុខសមត្ថកិច្ចជននោះបានសារភាពថា ខ្លួនពិតជាយកម៉ូតូជនសង្ស័យពិតប្រាកដមែន ៕ សុខាសែនជ័យ


ចែករំលែក៖