ព័ត៌មានទាន់ហេតុការណ៍៖

អ្នកទោសគ្រឿងញៀនម្នាក់ចងកសម្លាប់ខ្លួនមិនដឹងមូលហេតុក្នុងពន្ធនាគារខេត្ត

ចែករំលែក៖

ខេត្តរតនៈគីរី៖ អ្នកទោសគ្រឿងញៀនម្នាក់បានចងកសម្លាប់ខ្លូន មិនដឹងមូលហេតុនៅក្នុងពន្ធនាគារធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃអង្គារ ១១ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅក្នុងពន្ធនាគារ ខេត្តស្ថិតនៅភូមិភ្នំស្វាយ សង្កាត់ឡាបានសៀក ក្រុងបានលុង ។

សមត្ថកិច្ចនគបាលពន្ធនាគារបានឲ្យដឹងថា សាកសពអ្នកទោស ដែលចងកសម្លាប់ខ្លួននោះ មានឈ្មោះ ចូវ វាងដាំង ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិវៀតណាមជាប់ចោទពីបទជួញដួគ្រឿងញៀន ត្រូវបានសមត្ថកិច្ចនគបាលក្រុងភ្នំពេញចាប់ឃាត់ខ្លួននៅឆ្នាំ២០១២ ហើយបានផ្ទេរជនជាប់ចោទខាងលើមកឃុំខ្លូននៅពន្ធនាគារខេត្តរតនគីរីក្នុងឆ្នាំ២០១៦ ។

ជនជាប់ចោទខាងលើត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៣០ឆ្នាំ ពីបទជួញដូរគ្រឿងញៀនសមត្ថកិច្ចខាងលើបានបន្តថា អ្នកទោសបានយកខ្សែនីឡុងប្រវែងជាង២ម៉ែត្រចងនឹងផ្នឹមឈើ នៅក្នុងបន្ទប់ទឹកមានកម្ពស់ប្រហែល២ម៉ែត្របណ្ដាលឲ្យស្លាប់ភ្លាមៗ ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគបាលនៃការិយល័បច្ចេកទេសនឹងវិទ្យាសាស្ត្រដោយមានការសម្របសម្រួលពីតំណាងអយ្យការសាលាដំបូងខេត្ត និងមានមន្ត្រីពេទ្យចូលរូមត្រូតពិនិត្យសាកសពផងដែរ ។

ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យឃើញថា សាកសពជនជាប់ចោទបានស្លាប់ដោយសាចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន គ្មានរឿងឃាតកម្មកើតឡើងនោះទេ ។

ជនជាប់ចោទចងកសម្លាប់ខ្លួនឯងនោះបានស្នាក់នៅបន្ទប់ពន្ធនាគារខេត្តត្រង់អគារBចំណុចបន្ទប់ B៤ គឺចំណុចងក(បន្ទប់ទឹក) ។

បន្ទាប់ពីសមត្ថកិច្ចត្រួតពិនិត្យសាកសពរួចបានធ្វើលិខិតប្រគល់ឲ្យបងប្អូន និងសាច់ញាតិដឹកតាមរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរសុខាភិបាលខេត្តយកទៅប្រទេសវៀតណាម ដើម្បីធ្វើបុណ្យតាមព្រពៃណី ។

សមត្ថកិច្ចមិនបានផ្តល់ព័ត៌មានលំអិតទាក់ទឹននិងអ្នកទោសចងកសម្លាប់ខ្លួនក្នុងពន្ធនាគារនោះទេ គ្រាន់តែប្រាប់ថា ការចងកនេះមិនដឹងមូលហេតុ ៕ ជីវ័ន្ត


ចែករំលែក៖