ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកជើងព្រៃឃាត់មនុស្សប្រុស-ស្រីពីរនាក់ ពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃអង្គារ ខែសីហាម្សិលមិញ កម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកជើងព្រៃ និងបាធាយបានធ្វើការស្រាវជ្រាវ បើកកិច្ចប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ក្នុងនោះកម្លាំងបានចាប់ឃាត់ខ្លួនជនសង្ស័យ បាន២នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា កិច្ចសហការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីវេលា ម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិគោករវៀង ឃុំគោក រវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

សមត្ថកិច្ចបន្តថា អ្នកទាំង២នាក់ដែលកម្លាំងឃាត់ខ្លួនបានមានឈ្មោះ ១- សុខ ចិន្តា ភេទ ប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ និង២-ឈ្មោះ ស្លេះ យ៉ាយ៉ា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរឥស្លាម ។ អ្នកទាំង២នាក់ រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ៕ វណ្ណៈ


ចែករំលែក៖