ភ្នំពេញ៖ សមត្ថកិច្ចគយ ចុះពិនិត្យទីតាំង ឃ្លាំងស្តុកទំនិញមួយកន្លែង សង្ស័យមានរបស់អត់ច្បាប់ ហើយក៍លាក់ការណ៍យ៉ាងសម្ងាត់ផងដែរ ព្រោះបង្អែកទៅលើជំនាញ ហើយក៍គ្មានការសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ខណ្ឌចូលរួមនោះទេ ដោយប្រើរយះពេល ពិនិត្យស្ទើរពេញមួយថ្ងៃ ។
ទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែង ដែលគេសង្ស័យថា មានរបស់អត់ច្បាប់លាក់ទុកនោះ គេឃើញកម្លាំងសមត្ថកិច្ចគយចុះមមកពិនិត្យកាលពីម៉ោង១២ និង៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុង ២៨គ្រួសារ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ក្នុងឃ្លាំងខាងលើ គឺមិនដឹងថា មានទំនិញអ្វីខ្លះនោះទេ ដោយយូរៗឃើញមានរថយន្តធំៗ ចេញចូលម្តង និងឃើញតែបិទទ្វារឃ្លាំង និងរបងខាងក្រៅជិតឈឹងរហូតលុះដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ ស្រាប់តែឃើញកម្លាំងសមត្ថកិច្ចគយ ចុះមកពិនិត្យ ប៉ុន្តែមិនមានប្រភពណាមួយដឹងថា ពិនិត្យលើមុខទំនិញអ្វីនោះទេហើយក៍មិនដឹងដែរថា ក្នុងនោះមានទំនិញប៉ុន្មានមុខទេ ដែលអត់ច្បាប់នោះ ។
ប៉ុន្តែ អ្វីដែលជាការកត់សម្គាល់នោះ គឺសមត្ថកិច្ចមិនបានសហការជាមួយសមត្ថកិច្ច ឬក៍អាជ្ញាធរក្នុងមូលដ្ឋានឡើយ សូម្បីក្រុមអ្នកយកព័ត៌មាន ក៍មិនអនុញ្ញាតឲ្យចូលទៅបរិវេណខាងក្នុងឃ្លាំងឡើយដោយបិទទ្រវាហើយស្ងាត់ៗនៅខាងក្នុង ។
ពាក់ព័ន្ធករណីកម្លាំងដែលដែលចុះមកឆែកឆេរ និងត្រួតពិនិត្យទំនិញក្នុងឃ្លាំងខាងលើភ្នាក់ងារព័ត៌មានយើងមិនអាចសុំការបកស្រាយឬក៍សាកសួរព័ត៌មានលម្អិតពីមន្ត្រីដែលចុះមកទីតាំងខាងលើនោះបានទេ ។ ព្រោះពេលសមត្ថកិច្ចគយចុះមកពិនិត្យនោះទំនងដូចជាខ្លាចបែកធ្លាយបញ្ហាអ្វីមួយដែលប៉ះពាល់ដល់ប្រយោជន៍របស់ពួកគាត់ហើយមើលទៅទើបមានការលាក់បាំងបែបនេះព្រោះសូមបីតែអាជ្ញាធរមូលដ្ឋានក៍មិនសហការឲ្យចូលរួមដែរ ៕ តុង សីហា