ព័ត៌មានទាន់ហេតុការណ៍៖

បំពុលសត្វងាប់៣ក្បាលមុនពេលគាស់ផ្ទះចូលលួចម៉ូតូបានសម្រេច

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កងរាជអាវុធហត្ថឲ្យដឹងថា មានករណីចោរលួចគាស់ផ្ទះប្រជាពលរដ្ឋមួយគ្រួសារដែលមានម្ចាស់ផ្ទះឈ្មោះទឹម វិត ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរធ្វើចំការ រស់នៅក្រុម១ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៨ ។

ក្រុមចោរបានដាក់ថ្នាំបំពុលងាប់ឆ្កែ២ក្បាល និងឆ្មា១ក្បាល រួចគាស់ជញ្ជាំងក្តារចូលលួចយកបានម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីមC125 ឆ្នាំ2015 ពណ៌ខ្មៅ ពាក់ស្លាក លេខ 1FD-1118 ។

ករណីនេះ សមត្ថកិច្ចស្រុកព្រៃនប់កំពុងស្រាវជ្រាវបន្ត និងបានអំពាវនាវហាមឃាត់មិនឲ្យមានការទិញ លក់ម៉ូតូជាផលនៃបទល្មើសចោរកម្មនេះជាដាច់ខាត ដោយសារថា អ្នកពាក់ព័ន្ធ នឹងប្រឈមមុខតាមផ្លូវច្បាប់ដូចគ្នា ៕ ឆ្លាម សមុទ្រ


ចែករំលែក៖