ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ចូលក្រុមហ៊ុនខេខេស្តាលួចទ្រព្យសម្បត្តិត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យចំនួន២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីជននោះបានផ្លោះរបងចូលក្នុងក្រុមហ៊ុន​ខេ​ ខេ​ ស្តា​ លួចទ្រព្យសម្បត្តិ​ កាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធឹស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៨ ខែសីហា​ ឆ្នាំ២០១៨ នៅចំណុច ក្រុមហ៊ុន ខេ ខេ ស្តា ក្នុងភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យ ២នាក់ទី១ ឈ្មោះ យិន សូរិយា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ៨២ ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ក្រុងភ្នំពេញ ។ ទី២ ឈ្មោះ ម៉ា ច័ន្ទសុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិកាកាប សង្កសត់កាកាប២ ខណ្ឌពោធិសែនជ័យ ។ ចំណែកជនរងគ្រោះ ឈ្មោះ ឈុន ចន្ថា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅភូមិ សង្កាត់កើតហេតុ ។

សមត្ថកិច្ចបានដកហូត មាន​ ទូរស័ព្ទដៃ អាហ្វូន៦ មួយគ្រឿង កាបូបលុយ កូនបាស់ មួយគ្រឿង និងដែកសម្រាប់ ឆ្កឹះសោមួយ ។

សមត្ថកិច្ចបានឲ្យដឹងថា​ មុនពេលកើតហេតុ ខណៈដែលកម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍កាកាប២ ដើម្បីទប់ស្កាត់រាល់បទល្មើស ស្រាប់តែនៅវេលាម៉ោងខាង មានប្រជាពលរដ្ឋទីរស័ព្ទ ប្រាប់ មានជនសង្ស័យចូលក្នុងក្រុមហ៊ុនខេខេស្តា នៅភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ លុះកម្លាំងនគរបាលចុះទៅឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នាំទៅសាកសួរនៅប៉ុស្តិ៍ និងត្រួតពិនិត្យ ឃើញដែក ឧបករណ៍សម្រាប់ឆ្កឹះសោ ។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួន សាកសួរនៅប៉ុស្តិ៍កាកាប២ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញ អនុវត្តន៍បន្តតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖