ព័ត៌មានទាន់ហេតុការណ៍៖

ប្រុសស្រី៣នាក់បានស្លាប់ដោយសារជិះម៉ូតូបុករថយន្ដចត់ចោលពីក្រោយ

ចែករំលែក៖

ខេត្តសៀមរាប៖ មនុស្សប្រុសស្រី៣នាក់បានស្លាប់នៅកន្លែងកើតហេតុ ដោយសារជិះម៉ូតូឌុបគ្នាបុកគូទរថយន្តចតចោល ពីក្រោយពេញទំហឹងក្នុងទិសដៅស្របគ្នាពីលិចទៅកើត ។

ហេតុការណ៍នេះ ត្រូវបានមន្ត្រីមូលដ្ឋានបានឲ្យដឹងថា បានកើតហេតុកាលពីម៉ោង២២និង១០នាទី ថ្ងៃពុធ ១២រោច ខែទុតិយាសាធ ឆ្នាំច សំរិទ្ទិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ចំណុចភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួកខេត្តសៀមរាប។

មន្ត្រីដដែលបន្ថែមថា ករណីនេះ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣A៩៣៦៣ ម្ចាស់រថយន្តរត់បាត់ ។ ចំណែកខាងម៉ូតូម៉ាកហុដាឌ្រីម ឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខ សៀមរាប ១AA.៦៥៦១ ។ ជនរងគ្រោះអ្នកបើកបរម៉ូតូ ឈ្មោះ ប៉ោ ឈី ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិស្វាហួល ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប (ស្លាប់) បានឌុបមនុស្ស២នាក់ពីក្រោយ ២ឈ្មោះ សៀង រ៉ាស៊ី ភេទស្រី អាយុ១៥ឆ្នាំ រស់ភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប(ស្លាប់) ៣,ឈ្មោះយួន អេ ភេទប្រុស អាយុ២៧ឆ្នាំនៅភូមិស្វាហួល ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប (ស្លាប់)។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ និងប្រគល់សាកសព អោយសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី និងស្រាវជ្រាវរកជនបង្កដើម្បីចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖