ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវបំបែករវាងរថយន្តម៉ាកតូយ៉ូតា ព្រូស បើកមិនគោរពសិទ្ធិអាទិភាព បុកជាមួយរថយន្ដបែនដឹកដី បញ្ច្រាសគ្នាយ៉ាងពេញទំហឹង និងមិនទាន់អស់ល្បឿនបន្តទៅបុក និងរថយន្តម៉ាក រែនជឺរ ពណ៌ស ពីក្រោយបណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងធ្ងន់សំណងមនុស្សរងរបួសស្រាល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃ ពុធ ១២ រោច ខែ ទុតិយាសាឍ ឆ្នាំច ព.ស ២៥៦២ ត្រូវ និងថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១២និង១៨នាទី លើផ្លូវបំបែកលេខ ២០៨ ស្ថិតក្នុងភូមិ ស្រះវង់ សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា បុរសដែលរងរបួសស្រាល មានឈ្មោះ ពេញ រ៉ាឌី ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរមន្ត្រីរាជការមានទីលំនៅភូមិគយត្របែក សង្កាត់ គយត្របែក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ខណៈជិះរថយន្ដម៉ាក តូយ៉ូតាព្រូស ពណ៌ ទឹកមាស គ្មានស្លាកលេខខូចខាតយ៉ាងដំណំ ។
ចំណែករថយន្តបែនដឹកដីមានឈ្មោះ អែល ស៊ីនី ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ បើករថយន្ដបែន រស់នៅភូមិ ព្រៃធឹក ឃុំ គគីសោម ស្រុក ស្វាយទាប ខេត្ត ស្វាយរៀងមិនមានរងរបួសនោះទេ ។
តាមសាក្សីបានឲ្យដឹងថាមុនកើតហេតុមានបុរសម្នាក់ រថយន្ដម៉ាក តូយ៉ូតាព្រូស ពណ៌ ទឹកមាស មួយគ្រឿងដោយបើកបរពីកើតទៅលិច ខណៈមកដល់ផ្លូវបំបែកមិនគោរពសិទ្ធិអទិភាពស្រាប់តែទៅបុក និងរថយន្ដបែន ពណ៌ ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ៣D ៩៦៦៨ ដែលបើកបរពីជើងទៅត្បូង ដោយមិនទាន់ល្បឿនរថយន្ដម៉ាក តូយ៉ូតាព្រូស ក៏ទៅបុកគូថរថយន្ដម៉ាក រែនជឺរ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ ២AV ២០០៧ ម្ចាស់រថយន្ដឈ្មោះ ខាំ ណាន ភេទ ប្រុស អាយុ ៤៨ ឆ្នាំ រស់នៅភូមិ ស្វាយរៀង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ឈប់ចតលើចិញ្ចើមផ្លូវខាងកើត បណ្ដាលឲ្យ រថយន្ដខូចខាតស្រាល ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់ និងយកបុរសរងគ្រោះមកកាន់មន្ទីរពេទ្យ និងវាស់វែងយករថយន្តមកកាន់ការិយាល័យនគរបាលចរាចរណ៍ខេត្តស្វាយរៀងដើម្បីដោះស្រាយតាមច្បាប់ ៕ យឹម ស៊ីថាន