ព័ត៌មានទាន់ហេតុការណ៍៖

មេឃនៅតែភ្លៀងទឹកនៅតែឡើង បង្កទឹកជំនន់ និងគ្រោះមហន្តរាយ ដល់បងប្អូនពលរដ្ឋ និងផលដំណាំ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្ពស់ទឹកនៅតែធ្វើឲ្យបងប្អូនមានការព្រួយបារម្ភ នៅចំពោះមុខ ព្រោះមេឃនៅតែបង្អោព្រះភិរុណនៅតែមក ទឹកនៅតែឡើង មិនព្រមថយសោះ ធ្វើឲ្យជោជន់លិចលង់បំផ្លាញ ផលដំណាំ និងសត្វពាហនៈគ្មានទីជម្រក នៅក្នុងស្រុកទាំងបួន និងក្រុងមួយ រួមប្រាំក្នុងខេត្តស្ទឹងត្រែង ។

តាមការបញ្ចាក់ពីលោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបានឲ្យដឹងនៅថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ និងថ្ងៃទី៨ ខែ៨ ឆ្នាំ២០១៨ថា
_កម្ពស់ទឹកទន្លេមេគង្គព្រឹកនេះ ១០.៦៧ម ល្ងាចម្សិល១០.៦៥ម ឡើង០.០២
ទន្លេសេសានព្រឹកៈ ៩.០៣ម ល្ងាចម្សិល៩.៥២ម ស្រក ០.៤៨ម -ទន្លេសេកុងព្រឹកៈ៨.១៨ម ល្ងាច់ម្សិល៨.១៨ម ឡើង០.៣៦ម ។

កម្ពស់ទឹកនៅតែធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋមានការព្រួយបារម្ភ ព្រោះមេឃនៅតែភ្លៀង ធ្វើឲ្យកម្ពស់ទឹកមិនអាចស្រកបានទេ តាមសេចក្តីប្រកាសរបស់ក្រសួង ធនធានទឹក និងឧតុនិយមបានព្យាករណ៍ កម្ពស់ទឹក និងហក់ឡើងនៅថ្ងៃខាងមុខ១.២ថ្ងៃទៀត ក្នុងនោះមានខេត្តស្ទឹងត្រែង
ខេត្តក្រចេះ ខេត្តកំពង់ចាម ទន្លេមេគង្គក្រោម និងបឹងទន្លេសាប
ហើយក្នុងខេត្តស្ទឹងត្រែងយើង កម្ពស់ទឹក និងឡើងដល់​១០.៧៩ ម៉ែត្រ
ហើយម្យ៉ាងវិញទៀតនោះទ្វារទឹក ទំងអស់ត្រូវបានបើកវិញហើយ ក្រោយពីការមួយរយះដើម្បីដាក់ម៉ាស៊ីនប៊ូមរំដោះទឹកចេញពីអូរ ។

លោកបន្តទៀតថាដោយមានមានការសំណូមពរ ពីបងប្អូនប្រជាពលរដ្ឋ និងលោកអភិបាលក្រុងផងនោះ តែលោកនៅតែបារម្ភចំពោះបញ្ហា បើកទ្វារទឹកនេះវាខុសជំនាញ បច្ចេកទេសរបស់លោកហើយ ព្រោះអីទឹកឡើងគឺវាបុកចូលតាមអូរ និងដៃអូរតូចៗវា និងហូរចូលទៅកាន់ទីទំនាបលឿនបំផុតទៀតផង ធ្វើឲ្យងាយលិចលុងបង្កគ្រោះថ្នាក់ដល់បងប្អូនដែលរស់នៅទីនោះទៀតផង និងបំផ្លាញផលដំណាំពួគគាត់ទៀតផង ។

ជុំវិញរឿងនេះលោកម៉ែន គង់ អ្នកនាំពាក្យសាលាខេត្ត បានឲ្យដឹងនៅល្ងាចថ្ងៃទី៩ ខែសីហានេះថាៈ បញ្ហាទ្វារទឹកទាំង៣ដែលបាន បើកនោះព្រោះយើងឃើញស្ថានភាពទឹក បានថយហើយទើបបើកឲ្យទឹកហូរចេញ តែពេលនេះឬទៅមុខទៀត បើទឹក និងឡើងចូលស្មើដើម ឬក៍ឡើងហួសការកំណត់ យើង និងបិទទ្វារទឹកឡើងវិញ ហើយម៉ាស៉ីនប៊ូមទឹកទាំង៣នៅគោលដៅស្រាប់ និងប៊ូមរំដោះទឹកចេញ ពីក្នុងអូរបន្តទៀតដើម្បីជួយ សង្គ្រោះប្រជាពលរដ្ឋជាបន្ទាន់ ។

ប្រជាកសិករម្នាក់ឈ្មោះសេង គឹមឡេង រស់នៅភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង បាននិយាយថាគាត់កំពង់មានការ ព្រួយបារម្ភព្រោះគាត់បានកំពង់តែ ដកស្ទូង ខណៈទឹកកំពង់ហក់ឡើង ជាបន្តបន្ទាប់ធ្វើឲ្យលិចស្រូវសន្ទូងអស់ជាបណ្តើរៗ ហើយបើទឹកនៅតែបន្តឡើងទៀត និងលិចស្រូវសន្ទូងរលួយអស់ ជាក់ជាមិនខាន គាត់ត្រូវប្រឈមនឹងកង្វះស្រូវអង្ករ ហូប ព្រោះគាត់គ្មានមុខរបរអ្វីក្រៅពីធ្វើស្រែនោះទេ ៕ មាស សុផាត


ចែករំលែក៖