ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់នគរបាលប៉ុស្ថិ៍សង្កាត់បរយ៉ាខា កាលពីវេលាម៉ោង ១៧និង៥០ នាទី ថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៨ មានពលរដ្ឋជាច្រើនបាននាំគ្នាមកឈរលើស្ពានមើលទឹក
ស្ទឹងហូរ ក៏ប្រទះឃើញសាកសពមនុស្សម្នាក់ហូរតាមទឹកស្ទឹង រួចក៏ផ្ដល់ព័ត៌មានទៅមន្ត្រីនគរបាល ជំនាញប៉ុស្ថិ៍សង្កាត់បរយ៉ាខា ក្រោយមកត្រូវបាននគរបាលប៉ុស្ថិ៍មកដល់ ក៏បានសហការជាមួយ អាជ្ញាធរ បានចុះស្រងសាកសពនោះ ដឹងថា ជាមនុស្សសរសៃរប្រសាទ ស្គាល់ ឈ្មោះ ខាន់ សុខុន ភេទប្រុស អាយុ៦៤ឆ្នាំ,រូបគាត់ជាមនុស្សមានជំងឺសរសៃប្រសាទបានអណ្ដែតទឹកនៅចំណុចជិតគល់ស្ពានតារស់ស្ថិតក្នុងភូមិបរតាំងស៊ូសង្កាត់បរយ៉ាខាក្រុងប៉ៃលិនខេត្តប៉ៃលិនដែលបានបាត់ខ្លួនកាលពីវេលាម៉ោង ១៨និង១៥ នាទីល្ងាចថ្ងៃទី០៧ ខែសីហាឆ្នាំ២០១៨ នៅចំណុចខាងក្រោយទឹកស្អាត ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា៖សាកសពបុរសម្នាក់ដែលពលរដ្ឋបានប្រទះឃើញ អណ្ដែតទឹកនោះ, ភ្លាមៗ ពលរដ្ឋបានសហការជាមួយប្រជាការពារភូមិនិងនគរបាលប៉ុស្ថិ៍បាន នាំគ្នាទីស្រង់យកមកដាក់លើគោក ក្រោយមកស្រាប់តែមានកម្លាំងនគរបាលជំនាញក្រុងនិង
កម្លាំងនគរបាលជំនាញនៃស្នងការខេត្តក៏មកដល់បានកោសល្យវិច័យឃើញថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ។
បន្ទាប់ពីសមត្ថកិច្ចនគរបាលជំនាញបានពិនិត្យសាក សពបុរសចំណាស់ម្នាក់ដែលស្លាប់ដោយសារដើរឆ្លងទឹកស្ទឹងតារស់បានរអិលជើងស្លាប់នោះ ត្រូវបាន សមត្ដកិច្ចនគរបាលជំនាញបានប្រគល់សាកសពទៅក្រុមសារបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស សារ៉េត